backup og meta

កូនៗ​ទល់លាមកដោយសាររបបអាហារ តើប៉ាម៉ាក់គួរធ្វើម៉េច?

កូនៗ​ទល់លាមកដោយសាររបបអាហារ តើប៉ាម៉ាក់គួរធ្វើម៉េច?

ក្មេង​ទល់លាមក​អាច​ជា​រឿង​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​សម្រាប់​ម៉ាក់ប៉ា ប៉ុន្តែ​អាការៈ​​នេះ​បន្ធូរបន្ថយ​បាន​តាម​រយៈ​របប​អាហារ​ប្រចាំថ្ងៃ​របស់​ក្មេង។ អ្វី​ដែល​ជា​បញ្ហា​ គឺ​ពេលខ្លះ​ម៉ាក់ប៉ា​មិន​ដឹង​ថា​កូន​មាន​បញ្ហា​ទល់​លាមក​ទេ ជាពិសេស​ក្មេង​តូចៗ បើ​​ក្មេង​ធំៗ​អាច​ប្រាប់​ម៉ាក់ប៉ា​ពី​អាការៈ​ឈឺពោះ​របស់​ពួកគេ​បាន។

ភាគច្រើន​អាការៈ​ទល់លាមក​អាច​បង្ក​ដោយ​របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ និង​ជាតិ​សរសៃ​ទាប។ នេះ​អាច​មក​ពី​ផឹក​ទឹកដោះគោ​ ឬញ៉ាំ​​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ច្រើន​ពេក ហើយ​​មិន​ញ៉ាំ​បន្លែ និង​ផ្លែឈើ។ ការ​ផ្លាស់ប្ដូរ​របប​អាហារ​ក្មេង​ដែល​អាច​បន្ថយ​ការ​ទល់លាមក​បាន​រួម​មាន​ការ​ឲ្យ​ក្មេង​ញ៉ាំ​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​តិច ឬ​ទឹក​សណ្ដែក​ប្រសិនជា​ក្មេង​មាន​អាយុ​២​ឆ្នាំ​ឡើង​ទៅ។ ក្រៅ​ពី​ផ្លាស់​ប្តូរ​ទឹកដោះគោ ម៉ាក់ប៉ា​អាច​កំណត់​បរិមាណ​ទឹកដោះគោ​ដែល​កូន​ផឹក​ក្នុង​មួយ​ថ្ងៃ​ដោយ​កាត់បន្ថយ​ប្រហែល​២​កែវ​ក្នុង​មួយ​ថ្ងៃ និង​ចៀសវាង​អាហារ​ដែល​បង្ក​ឲ្យ​ទល់លាមក​ដូចជា​ចេកស្ទើរទុំ និង​ផលិតផល​ទឹកដោះគោ​ (ឈីស យ៉ាអួ និង​ការ៉េម)។ ប្រសិនជា​ម៉ាក់ប៉ា​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដោយសារ​បញ្ហា​ទល់លាមក ម៉ាក់ប៉ា​ត្រូវ​ប្រាកដ​ថា​បន្ថែម​អាហារ​ដែល​សម្បូរ​កាល់ស្យូម​ដូចជា​ភេសជ្ជៈ​ដែល​បន្ថែម​កាល់ស្យូម។

​កូន​ទល់​លាមក

មួយ​វិញ​ទៀត បើ​កូន​ទល់លាមក ម៉ាក់ប៉ា​គួរ​កំណត់​ការ​ញ៉ាំ​ការ៉ុត និង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ដូចជា​ដំឡូងបារាំង​បំពង និង​អាហារ​កែច្នៃ​ផ្សេង​ទៀត។ យក​ល្អ​គួរ​បន្ថែម​បរិមាណ​ជាតិ​សរសៃ​ទៅ​ក្នុង​របប​អាហារ​ និង​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ជា​រៀង​រាល់ថ្ងៃ ជាពិសេស​ទឹក ផ្លែប៉ោម និង​ផ្លែសារី​ជាដើម។

អាហារ និង​ភេសជ្ជៈ​ដែល​អាច​បង្ការ​ការ​ទល់លាមក​បាន​រួមមាន​ផ្លែឈើ​ស្រស់​ដែល​អាច​ញ៉ាំ​ទាំង​សម្បក​បាន​ដូចជា​ផ្លែឈើ និង​ផ្លែ​ទំពាំងបាយជូរ ឬ​ផ្លែឈើ​មាន​ជាតិ​ទឹក​ច្រើន​ដូចជា​ផ្លែឪឡឹក និង​ផ្លែ​ត្រសក់​ផ្អែម។ អាហារ​ដែល​សម្បូរ​ជាតិ​សរសៃ​ច្រើន​មាន​បន្លែ គ្រាប់​សណ្ដែក ទំពាំងបាយជូរ​ក្រៀម និង​ស៊ុប​បន្លែ។

ម៉ាក់ប៉ា​គួរ​មើល​ស្លាក​សញ្ញា​អាហារ​ដើម្បី​ដឹង​ថា​អាហារ​ណា​មាន​ជាតិ​សរសៃ​ច្រើន និង​ គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ដើម្បី​ព្យាបាល និង​បង្ការ​អាការៈ​ទល់​លាមក​ព្រោះ​ពេល​ខ្លះ​ការ​ទល់លាមក​មិន​មែន​បង្ក​ដោយ​របប​អាហារ​ទេ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.verywellfamily.com/diet-and-constipation-2633928

កំណែ​ប្រែបច្ចុប្បន្ន

04/10/2021

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាហារមានជាតិសរសៃល្អ​សម្រាប់អូនៗ ប៉ាម៉ាក់គួរយកចិត្តទុកដាក់

ក្មេងៗផឹកទឹកដោះគោច្រើនអាចមានបញ្ហាទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Oct 04, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម