backup og meta

មានសេរ៉ូមប្រៃទុកនៅផ្ទះ កូនតូចមានបញ្ហាទាំងនេះអាចជួយដោះស្រាយបាន

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Try Ravi · កែ Jul 14, 2020

    មានសេរ៉ូមប្រៃទុកនៅផ្ទះ កូនតូចមានបញ្ហាទាំងនេះអាចជួយដោះស្រាយបាន

    ​សេរ៉ូម​ប្រៃ ជា​សូលុយស្យុង​លាយ​ជាមួយ​នឹង​ល្បាយ​អំបិល ​អាច​ប្រើ​សម្រាប់​មុខ​ងារ​ជាច្រើន​ផ្សេង​ទៀត​ក្រៅ​ពី​ការ​ចាក់​ចូល​ក្នុង​សរសៃ​ឈាម។ ក្នុង​នោះ​ដែរ សេរ៉ូម​ប្រៃ​ អាច​ប្រើ​ចំពោះ​ទារក​ពេល​មាន​បញ្ហា​មួយ​ចំនួន​ដូចជា​ឈឺ​ភ្នែក តឹង​ច្រមុះ ហៀរ​សំបោរ និង​ឈឺ​ត្រចៀក​ជាដើម។ នេះ​ជា​ការ​លើក​ឡើង​របស់​ឱសថ​ការី គីម កាណែល

    ១- ទារក​មានបញ្ហា​រលាក​កញ្ចក់​ភ្នែក

    ទារក​ដែល​ទើប​នឹង​កើត​អាច​នឹង​ងាយ​មាន​បញ្ហា​រលាក​កញ្ចក់​ភ្នែក​ខ្លាំង​ណាស់ ដូចនេះ​គ្រូពេទ្យ​ត្រូវ​លាង​សម្អាត​ដោយ​ប្រើ​សេរ៉ូម​ប្រៃ ពេល​ចេញ​ពី​ពោះ​ម៉ាក់​ៗ​​ភ្លាម។ ក្រៅ​ពី​នោះ​កូន​ដែល​មាន​បញ្ហា​រលាក​ភ្នែក​កម្រិត​ស្រាល ក្រហម​ក៏​អាច​យក​សេរ៉ូម​ប្រៃ​ទៅ​បន្តក់​​បាន​ដែរ។

    ២- តឹង​ច្រមុះ

    ពេល​កូន​តូច​មាន​ជំងឺ​ផ្ដាសាយ តឹង​ច្រមុះ ហៀរ​សម្បោរ យើង​អាច​យក​សេរ៉ូម​ប្រៃ​ទៅ​បន្តក់ ដើម្បី​ឲ្យ​សម្បោរ​រាវ ស្រួល​ដក​ដង្ហើម​ឡើង​វិញ។ ប្រសិនបើ​កូន​នៅតែ​មាន​អាការៈ​តឹង​ច្រមុះ យើង​អាច​បន្ថែម​ដោយ​ការ​ឆ្ពុង​១ថ្ងៃ/២ដង ដែល​វិធី​នេះ​មាន​ប្រសិទ្ធភាព​បំបាត់​អាការៈ​តឹង​ច្រមុះ​លឿន កូន​គេង​លក់​ស្រួល ឬ​បើ​នៅតែ​សម្បោររ​ខាប់​ពេញ​ច្រមុះ អាច​បាញ់​លាង​សម្អាត​ច្រមុះ​តែម្ដង។

    ៣- សត្វ​ចូល​ត្រចៀក

    ពេល​មាន​សត្វ​ល្អិត​ចូល​ក្នុង​ត្រចៀក ជម្រើស​ល្អ​គួរ​ប្រើ​ទឹក​សេរ៉ូម​ប្រៃ ដើម្បី​បន្តក់​ឲ្យ​សត្វ​នឹង​អណ្ដែត​ចេញ​មក​វិញ។ ហេតុផល​ដែល​ត្រូវ​យក​ទឹក​សេរ៉ូម​ប្រៃ​ទៅ​បន្តក់ ព្រោះ​ទឹក​នេះ​ស្អាត ពេល​ចូល​ទៅ​មិន​នាំ​មេរោគ​ពី​ក្រៅ​ចូល​ទៅ​ក្នុង​ថែម​ទៀត​នោះ។

    ៤ – លាង​សម្អាត និង​រុំ​របួសដែល​ដាច់​រលាត់

    បន្ថែម​លើ​គុណ​សម្បត្តិ​ដែល​រៀប​រាប់​ខាង​លើ សេរ៉ូម​ប្រៃ​ក៏​អាច​ប្រើដើម្បី​លាង​សម្អាត របួស​ដែល​ដាច់​រលាត់មុន​នឹង​លាប​ថ្នាំ ហើយ​និង​ប្រើ​ក្នុង​ការ​ជ្រលក់​ក្រណាត់រុំ​ដើម្បី​រុំរបួស​ប្រភេទ​នោះផង​ដែរ ដើម្បី​ឲ្យ​របួស​ឆាប់​ជា​សះ។

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Try Ravi · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម