backup og meta

កូនឈឺដល់កម្រិតណា ទើបគ្រូពេទ្យតម្រូវឲ្យព្យួរសេរ៉ូម?

កូនឈឺដល់កម្រិតណា ទើបគ្រូពេទ្យតម្រូវឲ្យព្យួរសេរ៉ូម?

បើ​តាម​ក្បួន​ពេទ្យ អ្នក​ជំងឺ​មិនមែន​សុទ្ធតែ​ត្រូវ​ឲ្យ​បញ្ចូល​សេរ៉ូម​តាម​សរសៃ​ឡើយ តែ​ជាក់ស្ដែង​យើង​សង្កេត​ឃើញ​ជំងឺ​ខ្លះ​មាន​បញ្ហា​បន្តិចបន្តួច​តែ​បែរជា​ទាមទារ​ការ​ព្យួរ​សេរ៉ូមដែរ ទាំង​ស្ថានភាព​មិន​ធ្ងន់ធ្ងរ​ផង​នោះ។ តើ​ការ​ព្យួរ​សេរ៉ូម​នោះ​អាច​ធ្វើ​ទៅ​បាន​ក្នុង​ស្ថានភាព​ណា​ខ្លះ?

វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ បាន​ឲ្យ​ដឹង​ថា​អ្នក​ជំងឺ​ណា​មួយ​ដែល​អាច​ព្យួរ​សេរ៉ូម​ទៅ​បាន ទាល់តែ​ស្ថិត​ក្នុង​ដំណាក់កាល​ដូច​ខាងក្រោម៖

១- រាករូស​ខ្លាំង​កម្រិត​ទី​៣

សម្រាប់​អ្នក​ជំងឺ​រាករូស​ដែល​ត្រូវ​ព្យួរ​សេរ៉ូម​នោះ ទាល់តែ​ចាប់ពី​ដំណាក់កាល​ទី​៣​ឡើង​ទៅ បាន​អនុវត្តន៍​វិធី​នេះ​បាន។ នៅ​ពេល​គ្រូពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ទៅ​ឃើញ​ថា អ្នក​ជំងឺ​មាន​សភាព​ខ្លាំង​មាន​ទាំង​ក្អួត រាក គេ​អាច​នឹង​ដាក់​សេរ៉ូម ២ ផ្លូវ​ឯ​ណោះ ហើយ​បើ​អ្នក​រាក​កម្រិត​ទី​១ ឬ​ទី​២ ត្រូវ​ចាប់ផ្ដើម​ដោយ​ការ​ផឹក​ទឹក​អូរ៉ាលីត

២- ក្ដៅ​ខ្លួន

បើ​កូន​មាន​អាការៈ​ក្ដៅ​ខ្លួន ក៏​ជា​កត្តា​នាំ​ឲ្យ​កូន​បាត់បង់​ជាតិ​ទឹក​ដូច​គ្នា ដោយ​ជាតិ​ទឹក​នឹង​បាត់បង់​តាម​ដង្ហើម បាត់​តាម​សរសៃ បាត់​តាម​រយៈ​ស្បែក ក៏​អាច​បញ្ចូល​សេរ៉ូម​ដែរ។ ប៉ុន្តែ​ការ​ដាក់​នេះ​ទៀតសោត​គឺ​ក្នុង​កម្រិត​មួយ​មិន​ធ្វើ​ឲ្យ​លើស​ជាតិ​ទឹក​ក្នុង​ខ្លួន​ក្មេង​ទៅ​វិញ​ទេ។

៣- ជំងឺផ្សេង​ៗ

ពេល​ខ្លះ​គ្រូពេទ្យ​ដាក់​សេរ៉ូម​ឲ្យ​អ្នក​ជំងឺ ដើម្បី​ជា​ផ្លូវ​ចាក់​ថ្នាំ ហើយបូករួម​កូន​ញ៉ាំ​មិន​បាន​គ្រប់គ្រាន់ផង កូន​ល្វើយ អស់​កម្លាំង​រលើង សន្លឹម គឺត្រូវ​បញ្ចូល​តាម​សរសៃ​ដែរ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

14/09/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គ្រាន់តែងូតទឹកឲ្យកូនពេលក្ដៅខ្លួន ទឹកចូលសួត​មែនអត់?

កូនរាកក្រៅពីលេបថ្នាំ ផឹកអូរ៉ាលីត ទឹកផ្លែឈើមួយនេះក៏ជួយបានច្រើន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 14, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម