ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ប៉ាម៉ាក់ធ្លាប់ដឹងអត់ថាអាហារមួយចំនួនអាចអាលែកហ្ស៊ីជាមួយកូនយើងបាន។ ដូចនេះហើយប៉ាម៉ាក់ត្រូវយកចិត្តទុកដាក់ នឹងរោគសញ្ញាមួយចំនួន ព្រោះថាបើអូនៗនៅតូច គឺមិនអាចប្រាប់យើងពីអាការៈបានច្បាស់នោះដែរ។
បើអូនៗមានបញ្ហាអាលែកហ្ស៊ីជាមួយនឹងអាហារ រោគសញ្ញានឹងចេញភ្លាមៗដែរ អាចថាតែប៉ុន្មាននាទីបន្ទាប់ពីញ៉ាំអាហារ ទៅកន្លះម៉ោង ឬតិចជាងពីរម៉ោង។ ពេលកូនយើងមានបញ្ហានេះ រោគសញ្ញាមួយចំនួនដូចជាក្អួត តឹងច្រមុះ ហៀរសម្បោរ និងប្រតិកម្មនៅលើស្បែករមាស់ ចេញកន្ទាលត្រអាក ដកដង្ហើមញាប់ៗ ហើមអណ្ដាត និងបបូរមាត់ ក៏អាចកើតមានឡើងដែរ ហើយពេលខ្លះក៏អាចមានអាការៈរាករូសដែរ។
ពេលខ្លះកូនយើងមិនអាចរៀបរាប់ពីរោគសញ្ញានៃអាលែកហ្ស៊ីបានទេ ដូចនេះប៉ាម៉ាក់អាចសួរនាំកូន ឬក៏កូនអាចរៀបរាប់ចំណុចមួយចំនួនដូចជា៖
អាហារដែលអាចធ្វើឲ្យក្មេងអាលែកហ្ស៊ី ភាគច្រើនគឺមានស៊ុត ពពួកសណ្ដែក ទឹកដោះគោ និងល្ង ខណៈមនុស្សធំៗវិញច្រើនអាលែកហ្ស៊ីនឹងពពួកបង្គារ ឬបង្កង ជាដើម។
ប៉ាម៉ាក់ត្រូវចេះសង្កេត បើឃើញថាកូនយើងចេញរោគសញ្ញាទាំងនេះ ត្រូវប្រញាប់បញ្ជូនកូនទៅមន្ទីរពេទ្យ៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕