backup og meta

ប្រយ័ត្នម៉ាក់ៗសក់វែង អាចនាំទុក្ខដល់កូនទើបកើត តែរុំដៃជើងកូនយូរ គ្រោះថ្នាក់ដល់កាត់ម្រាមចោល

ប្រយ័ត្នម៉ាក់ៗសក់វែង អាចនាំទុក្ខដល់កូនទើបកើត តែរុំដៃជើងកូនយូរ គ្រោះថ្នាក់ដល់កាត់ម្រាមចោល

កន្លង​មក​យើង​ធ្លាប់​ឃើញ​អ្នក​សម្រាល​កូន ពេល​ជិត​ដល់​ថ្ងៃ​នាំ​គ្នា​ទៅ​កាត់​សក់​ខ្លី​អស់ ព្រោះ​វា​មិន​សូវ​ធ្ងន់​ក្បាល និង​គ្មាន​ពេល​វេលា​គ្រប់គ្រាន់​ថែទាំ​សក់ ព្រោះ​ជាប់​ថែទាំ​កូន​តូច។

វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា កាត់​សក់​ឲ្យ​នៅ​ខ្លី​ល្អ​ទាំង​ខ្លួន​ឯង និង​កូន​តូច។ ល្អ​ចំពោះ​ខ្លួន​ឯង គឺ​មិន​ចាំបាច់​ចំណាយ​ពេល​យូរ​កក់ សិត ផ្លុំ ឬ​កៀប​ឲ្យ​ស្អាត​អ្វី​នោះ​ទេ បើ​សក់​ខ្លី​ងាយ​ស្រួល​ខ្លាំង​ដោយ​មិន​សំពីងសំពោង ឬ​វែង​អន្តាយ​ពិបាក​ចូល​មុខ​មាត់។

លោក​បាន​បន្ថែម​ទៀត​ថា កន្លង​មក​ព្រោះ​តែ​ម៉ាក់ៗសក់​វែង​ពេក នាំ​ទុក្ខ​ដល់​កូន​ជួប​បញ្ហា «Hair-Thread Tourniquets Syndrome» ដែល​ជា​ករណី​កើត​ញឹកញាប់​លើ​ទារក និង​កុមារ ជា​ពិសេស​អាយុ​ចន្លោះ​ពី ២ ទៅ ៦ ខែ។ វា​កើត​ឡើង​ដោយសារ​សក់​យើង​ទៅ​រុំ​នឹង​ម្រាម​ដៃ ម្រាម​ជើង ឬ​អវយវៈ​ភេទ​​ក្មេង​ប្រុស (ពេល​ខ្លះ​ជា​សក់​កូន​ខ្លួនឯង តែ​ភាគច្រើន​ជា​សក់​របស់​ម៉ាក់ប៉ា និង​មនុស្ស​ធំ​ដែល​ក្មេង​កាន់) ឬ​ពេល​ខ្លះ​អាច​ជា​កៅស៊ូ​កង​ចងសក់ និង​របស់​យឺត​ៗ​ផ្សេង​ទៀត​ដែល​នៅ​ជិត ហើយ​កូន​យក​មក​លេង។

វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​ថា ការ​រុំ​រឹត​បែប​នេះ បើ​យើង​មិន​ដឹង​នៅ​រយៈពេល​យូរ​អាច​ធ្វើឲ្យ​អវយវៈ​នោះ​ស្លាប់​កោសិកា​ដោយសារ​គ្មាន​ឈាម និង​អុកស៊ីសែនទៅ​ចិញ្ចឹម ដែល​ជា​ហេតុ​អាច​ត្រូវ​កាត់​ម្រាម​ដៃ ម្រាម​ជើង ឬ​អវយវៈ​នោះ​តែម្ដង។

ក្មេង​តូច​ៗ​ពេល​មាន​បញ្ហា​អ្វី​មួយ​គ្នា​មិន​ចេះ​ប្រាប់​យើង​ទេ បើ​ឈឺ ឬ​ពិបាក​អ្វី​មួយ​មាន​តែ​យំ ដូច្នេះ​អាណា​ព្យាបាល​ត្រូវ​ចេះ​សង្កេត បើ​ត្រូវ​ការ​ជំនួយ​ត្រូវ​ស្វែង​រក​គ្រូពេទ្យ​ជា​បន្ទាន់។ មួយ​វិញ​ទៀត​ប្រសិនបើ​ម៉ាក់​ៗ​ចង់​ទុក​សក់​វែង​ត្រូវ​ចង បួង​លើក​ឲ្យ​ខ្ពស់​ៗ ឲ្យ​ផុត​ពី​ដៃ​កូន​ចាប់​បោច ឬ​ទាញ ហើយ​ការ​ទុក​សក់​វែង​នេះ​ទៀត​សោត​ពិបាក​សម្រាប់​អ្នក​បំបៅ​កូន​ដោយ​ទឹក​ដោះ ព្រោះ​ត្រូវ​ធ្លាក់​ចូល​ភ្នែក​កូន នាំឲ្យ​ឈឺចាប់​មួយ​ផ្នែក​ទៀត។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/10/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ប៉ាឆ្ងល់អត់ ហេតុអីបានកូនកើតមកក្ដាប់ដៃជាប់យូរ?

វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម