backup og meta

កូនមាន​លាមក​ពណ៌​ស​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​! ប៉ា​ម៉ាក់​ត្រូវដឹង

កូនមាន​លាមក​ពណ៌​ស​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​! ប៉ា​ម៉ាក់​ត្រូវដឹង

ជាទូទៅ​ ក្មេង​អាច​មាន​លាមក​​ពណ៌​ខុស​ៗ​គ្នា​ ដែល​ភាគ​ច្រើន​មាន​លក្ខណៈ​ធម្មតា ហើយ​វា​កើត​ឡើង​ដោយ​សារ​តែ​អាហារ​ដែល​ពួក​គេ​ញ៉ាំ​។​ ប៉ុន្តែ​ នៅ​ក្នុង​ករណី​ដែល​ក្មេង​មាន​លាមក​ពណ៌​ស ​អាច​ជា​សញ្ញា​​គ្រោះថ្នាក់​ដែល​ប៉ា​ម៉ាក់​គប្បី​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ដិតដល់។ ​​សម្រាប់​កុមារ​ ពួក​គេ​កម្រ​មាន​លាមក​ពណ៌​ស​នេះ​​ណាស់​ ប៉ុន្តែ​វា​អាច​ជា​កត្តា​នៃ​ការ​កើត​មាន​​ជំងឺ​ធ្ងន់ធ្ងរ​ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ។

លក្ខណៈ​ពិសេស​នៃ​លាមក​ពណ៌​ស

លាមក​​ពណ៌​ស​ ជាមួយ​នឹង​ស្នាម​អុជ​ពណ៌​លឿង​ ឬ​ពណ៌​ប្រផេះ​ស្រាល​ អាច​កើត​មាន​នៅ​ពេល​ដែល​កូន​​មាន​អាការៈ​រាក​រូស​ ឬ​ជា​លាមក​ធម្មតា។​ ប៉ា​ម៉ាក់​គួរ​តែ​រក្សា​ខោ​ទឹក​នោម​ដែល​មាន​លាមក​បែប​នេះ ​ហើយ​​យក​វា​ទៅ​ឲ្យ​គ្រូពេទ្យ​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​។​

មូលហេតុ​ចម្បង​​ធ្វើ​ឲ្យ​ក្មេង​មាន​លាមក​ពណ៌​ស

​​​​​​​ទឹក​ប្រមាត់​ត្រូវ​បាន​ផលិត​ដោយ​ថ្លើម​ និង​រក្សា​ទុក​នៅ​ក្នុង​ថង់​ទឹក​ប្រមាត់​។​ នៅ​អំឡុង​ពេល​នៃ​ដំណើរការ​រំលាយ​អាហារ​ ​វា​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុង​ពោះវៀន​តូច​។​ អង្គធាតុ​រាវ​នេះ​មាន​ពណ៌​ស្រអាប់​ និង​ធ្វើ​ឲ្យ​លាមក​ធម្មតា​ក្លាយ​ទៅ​ជា​ពណ៌​ប្រផេះ​។​ ប៉ុន្តែ​ ប្រសិនបើ​​លាមក​មាន​ពណ៌​​ស​ មាន​ន័យ​ថា​ ទឹក​ប្រមាត់​មិន​អាច​ទៅ​កាន់​លាមក​បាន​ ពីព្រោះ​តែ​ថ្លើម​មិន​បាន​ផលិត​ទឹក​ប្រមាត់​ ឬ​វា​ត្រូវ​បាន​រាំងស្ទះ​មិន​ឲ្យ​ទៅ​កាន់​ពោះវៀន​តូច​បាន​។

លាមកពណ៌ស២

​​មូលហេតុ​ផ្សេង​ទៀត

ប្រសិនបើ​ក្មេង​ញ៉ាំ​ទឹក​ដោះ​គោ​គ្រប់​ប្រភេទ​ លេប​ថ្នាំ​​បន្សាប​ជាតិ​អាស៊ីដ​  ​ថ្នាំ​អង់ទីប៊ីយូទិក​ ឬ​ថ្នាំ​​ប្រឆាំង​នឹង​រោគ​ផ្សិត​ ឬ​ទើប​តែ​​បញ្ចុះ​លាមក​រួច​ កត្តា​ទាំង​នេះ​ក៏​អាច​បណ្ដាល​ឲ្យ​លាមក​មាន​ពណ៌​ស ដោយ​ពុំ​មាន​ពាក់ព័ន្ធ​នឹង​ថ្លើម​ឡើយ​។​

បញ្ហា​ធ្ងន់ធ្ងរ​​​ទាក់ទង​នឹង​លាមក​ពណ៌​ស​

មូលហេតុ​ភាគ​ច្រើន​នៃ​លាមក​ពណ៌​ស​​​​ដែល​កើត​ឡើង​ចំពោះ​កុមារ​ អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ​ ដែល​បណ្ដាល​មក​ពី​បញ្ហា​ថ្លើម​ ពោះវៀន​តូច​ ឬ​ថង់​ទឹក​​ប្រមាត់​។​ លើស​ពី​នេះ​ វា​អាច​រួម​បញ្ចូល​ទាំង​ជំងឺ​រលាក​ថ្លើម ​ឬ​ការ​ឆ្លង​មេរោគ​ថ្លើម​ផ្សេង​ទៀត​ ខូច​ទ្រង់ទ្រាយ​ថង់​ប្រមាត់​ពី​កំណើត​ គ្រួស​ក្នុង​ថង់​ទឹក​ប្រមាត់​  ដុំ​សាច់​ ឬ​គីស​ ក្រិន​ថង់​ប្រមាត់​ រឹង​ថង់​ប្រមាត់​ ថង់ប្រមាត់​តូច​ពេក​ និង​ជំងឺ​មេតា​បូលីស​ជាដើម​។ ដូច្នេះ​ហើយ​ ប៉ា​ម៉ាក់​ចាំបាច់​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ជា​បន្ទាន់​ ដើម្បី​​ស្វែងរក​ការ​ព្យាបាល​ និង​ការ​ទប់​ស្កាត់​​ពី​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.livestrong.com/article/229869-white-stool-in-children/

កំណែ​ប្រែបច្ចុប្បន្ន

01/03/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប្រយ័ត្នទាំងអស់គ្នា! ខែត្រជាក់ ទារក កុមារ និងមនុស្សចាស់ច្រើនកើតជំងឺទាំងនេះ

កុមារមានអូទីស្សឹម ពេលធំឡើង អាចជាធម្មតាដូចក្មេងដទៃទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 01, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម