ជាទូទៅ ក្មេងអាចមានលាមកពណ៌ខុសៗគ្នា ដែលភាគច្រើនមានលក្ខណៈធម្មតា ហើយវាកើតឡើងដោយសារតែអាហារដែលពួកគេញ៉ាំ។ ប៉ុន្តែ នៅក្នុងករណីដែលក្មេងមានលាមកពណ៌ស អាចជាសញ្ញាគ្រោះថ្នាក់ដែលប៉ាម៉ាក់គប្បីយកចិត្តទុកដាក់ឲ្យបានដិតដល់។ សម្រាប់កុមារ ពួកគេកម្រមានលាមកពណ៌សនេះណាស់ ប៉ុន្តែវាអាចជាកត្តានៃការកើតមានជំងឺធ្ងន់ធ្ងរ ដូច្នេះហើយ ប៉ាម៉ាក់គប្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ។