backup og meta

ជំងឺ​ញាក់​គ្រាប់​ភ្នែក​​កើត​លើ​ទារក មាន​លក្ខណៈ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​ញាក់​គ្រាប់​ភ្នែក​​កើត​លើ​ទារក មាន​លក្ខណៈ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជំងឺ​ញាក់​គ្រាប់​ភ្នែក​ (Nystagmus) ​ជា​ជំងឺ​ដែល​ភ្នែក​ធ្វើ​ចលនា​ដដែល​ៗ មិន​អាច​គ្រប់គ្រង​បាន​ និង​កន្ត្រាក់​ចុះ​ឡើង​។ ពិត​ណាស់​ ជា​ធម្មតា​ ទារក​ធ្វើ​ចលនា​ភ្នែក​ដើម្បី​តាម​មើល​​ប្រដាប់​ប្រដា​​ក្មេង​លេង ឬ​មនុស្ស​ជុំវិញ។ ប៉ុន្តែ សម្រាប់​ទារក​​ដែល​មាន​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ ​មាន​ចលនា​ភ្នែក​ញឹកញាប់​ និង​ដដែល​ៗ​។ ជំងឺ​​នេះ ជា​ទូទៅ​កើត​ឡើង​នៅ​ចន្លោះ​ពេល​ដែល​កូន​អាយុ​៦​សប្ដាហ៍ និង​៦​ខែ ហើយ​វា​ក៏​អាច​មាន​ទំនាក់ទំនង​ជាមួយ​នឹង​​ការ​ធ្លាក់​ចុះ​នៃ​គំហើញ របស់​អា​អូន​ផង​ដែរ​។​

រោគសញ្ញា​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​​កើត​លើ​​ទារក​មាន​អ្វី​ខ្លះ​?

រោគសញ្ញា​ចម្បង​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ គឺ​ចលនា​ភ្នែក​ញាក់​ៗ​ដោយ​មិន​ដឹង​ខ្លួន​ ហើយ​​កម្លាំង និង​ភាព​ញឹកញាប់​នៃ​ចលនា​ភ្នែក​ទាំង​នេះ មាន​ការ​ប្រែប្រួល​​អាស្រ័យ​លើ​​ទារក​ម្នាក់​ៗ។ ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​អាច​កើត​ឡើង​លើ​ភ្នែក​ម្ខាង​ ឬ​ទាំង​សង​ខាង​។

រោគសញ្ញា​ផ្សេង​ទៀត​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ រួម​មាន​៖

ចូរ​ពិគ្រោះ​ជាមួយ​នឹង​​គ្រូពេទ្យ​​​ខាង​ភ្នែក​កុមារ​ ប្រសិនបើ​អា​អូន​​មាន​ជំងឺ​ញាក់​គ្រាប់​ភ្នែក​។ រោគសញ្ញា​មួយ​ចំនួន​ទៀត​ ដូចជា​ព្រិល​ភ្នែក​ ពិបាក​ក្នុង​ការ​មើល​នៅ​ពេល​យប់​  ​វិល​មុខ និង​វិបត្តិ​លំនឹង អាច​កើត​ឡើង​​នៅ​ពេល​ដែល​​កូន​ដល់​វ័យ​ចូល​រៀន​។​​​​​

ភ្នែកកូន

មូលហេតុ​បង្ក​​ និង​​កត្តា​ហានិភ័យ​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក

បញ្ហា​សរសៃ​ប្រសាទ​ពី​កំណើត​ ជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ជំងឺ​ញាក់​គ្រាប់​ភ្នែក​ដែល​កើត​ចំពោះ​កុមារ​។ មូលហេតុ​ផ្សេង​ទៀត​ រួម​មាន​៖

  • ជំងឺ​ភ្នែក​ឡើង​បាយ​ពី​កំណើត​ 
  • ផឿក
  • ជំងឺ​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​កណ្ដាល​
  • បញ្ហា​ជាមួយ​នឹង​ការ​អភិវឌ្ឍ​នៃ​ការ​គ្រប់គ្រង​ចលនា​ភ្នែក​
  • រលាក​ត្រចៀក​ផ្នែក​ខាង​ក្នុង​
  • ការ​ប្រើប្រាស់​ប្រភេទ​ថ្នាំ​មួយ​ចំនួន​

បន្ថែម​ពី​នេះ​ វិបត្តិ​​លំនឹង​ក្នុង​ត្រចៀក​ ក៏​អាច​ធ្វើ​ឲ្យ​​ទារក​កើត​ជំងឺ​ញាក់​គ្រាប់​ភ្នែក​នេះ​ដែរ​។ ចំណែក​ឯ​ជំងឺ​មួយ​ចំនួន​ដូចជា​ ​ជំងឺ​ប្រព័ន្ធ​ភាព​ស៊ាំ  ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ការ​ប៉ះទង្គិច​ ក៏​អាច​បង្ក​ជា​ជំងឺ​ញាក់​គ្រាប់​ភ្នែក​នៅ​ពេល​ក្រោយ​ដូច​គ្នា។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Nystagmus

https://www.gosh.nhs.uk/medical-information-0/nystagmus/

Nystagmus

https://www.aoa.org/healthy-eyes/eye-and-vision-conditions/nystagmus?sso=y

Nystagmus

https://medlineplus.gov/ency/article/003037.htm

កំណែ​ប្រែបច្ចុប្បន្ន

22/10/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទារកក្ដៀនព្រោះបៅទឹកដោះគោ សាកវិធីទាំងនេះសិន មុនឆ្លេឆ្លាប្ដូរម្សៅទឹកដោះគោ

ហេតុអ្វីឆ្មបទះគូទទារកទើបកើតឱ្យយំ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម