backup og meta

ចង់បង្រៀន​កូនតូច​ឲ្យ​ចេះ​ប្រើ​ប្រាស់​កន្ថោរ ត្រូវដឹង​គន្លឹះទាំងនេះ

ចង់បង្រៀន​កូនតូច​ឲ្យ​ចេះ​ប្រើ​ប្រាស់​កន្ថោរ ត្រូវដឹង​គន្លឹះទាំងនេះ

ជា​ធម្មតា​ទេ​ក្មេង​តូចៗ​ឲ្យ​តែ​ពេល​ត្រូវ​ការ​បន្ទោរ​បង់​គឺ​ដឹង​តែ​រញ៉េ​រញ៉ៃ​ហ្មង​។ ការ​បង្រៀន​កូន​តូចឲ្យ​ចេះ​ប្រើ​ប្រាស់​កន្ថោរ​ដំបូង​នោះ​គឺ​ពិតជា​ពិបាក តែ​អត្ថបទ​នេះ​នឹង​ប្រាប់​អ្នក​ពី​វិធី​ដែល​អាច​បង្កើន​ភាព​ងាយ​ស្រួល​ពេល​អ្នក​បង្រៀន​ពួក​គេ​ប្រើ​ប្រាស់​កន្ថោរ​នោះ​។

រង់​ចាំ​ពេល​ដែល​ពួកគេ​ត្រៀម​ខ្លួន​រួចរាល់

គ្មាន​ការ​កំណត់​អាយុ​ណាមួយ​ដែល​កូន​អ្នក​ត្រូវ​តែ​រៀន​ប្រើ​កន្ថោរ​ពេល​បន្ទោរ​បង់​នោះ​ទេ។ ដោយសារ​ក្មេង​ភាគ​ច្រើន​រៀន​នៅ​អាយុពី១៨​ខែ ​ដល់២៤​ខែ ក្មេង​ខ្លះ​ទៀត​រៀន​នៅ​អាយុ​បី ឬបួន​ឆ្នាំ​ឯណោះ។ អ៊ីចឹង​អ្នក​ត្រូវ​សង្កេត​មើល​សញ្ញា​នៃ​ការ​លូតលាស់​ផ្នែក​រាងកាយ បញ្ញា​ និង​អត្តចរិត​របស់​ពួក​គេ​ជាមុន​សិន​មុន​ចាប់​ផ្តើម​បង្រៀន​។

សញ្ញា​ដែល​កូន​អ្នក​ចង់​បត់​ជើងតូច​(ឬធំ)

សូម​សង្កេត​មើល​ថា​កូន​អ្នក​ចេះ​ឲ្យ​សញ្ញា​ថា​គេ​ចង់​បត់​ជើង​ឬ​នៅ​។ ជា​ធម្មតា​ក្មេង​អាយុ​ពីរ​ឆ្នាំ​ចេះ​ពង្រឹង​ខ្លួន​អង្គុយ​ដោយ​ខ្លួន​ឯង​ហើយ​។ ដូច្នេះ​ពេល​ដែល​គេ​ចេះ​ឲ្យ​សញ្ញា អ្នក​អាច​ដាក់​កន្ថោរ​មួយ​ក្នុង​បន្ទប់​ទឹក​ហើយ​ឲ្យ​គេ​រៀន​ប្រើ​វា​ទៅ។ វិធី​នេះ​អាច​ជួយ​កូន​អ្នក​កុំ​ឲ្យ​មាន​ភាព​រញ៉េ​រញ៉ៃ​ខ្លាំង តែ​ក៏មានន័យ​ថា​កូន​អ្នក​អាច​នឹង​ពាក់​ខោ​ទឹក​នោម​យូរ​ជាង​ធម្មតា​ដែរ។

គំរោង​នៃ​ការ​បង្រៀន

អ្នក​គួរ​ចាប់​ផ្តើម​បង្រៀន​កូន​មុន​ពេល​ពួកគេ​​ចូល​រៀន​សាលាមត្តេយ្យ ដោយ​សារ​អ្នក​មិន​អាច​នៅ​ជាមួយ​គេ​គ្រប់​ពេល​បាន​ទេ​នៅ​ពេល​នោះ។ បង្រៀន​កូន​ឲ្យ​ដឹង​ពី​អារម្មណ៍​ពេល​ដែល​ចង់​បន្ទោរ​បង់ ហើយ​ជូន​ពួកគេ​ទៅ​បន្ទប់​ទឹកម្តងម្កាល​ដើម្បី​បង្កើត​ទម្លាប់​ចូល​បន្ទប់ទឹក​ឲ្យ​ទៀង​ពេល​។ សូមកុំ​ប្រើ​សម្ដី​ធ្ងន់ ​និង​តឹងរឹង​ពេក​ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​លំបាក​ពេល​កូន​អ្នក​មិន​ស្តាប់​បង្គាប់។

ប្តូរការ​ស្លៀក​ខោ​ទឹក​នោម

វិធី​ដ៏​ល្អ​ក្នុង​ការ​កំណត់​ពេល​កូន​អ្នក​បន្ទោរ​បង់​នោះ ​គឺឲ្យ​ពួក​គេ​ស្លៀក​ខោ​ទឹក​នោម​ដែល​ប្រើ​បាន​តែ​ម្តងរួច​បោះ​ចោល។ វិធី​នេះ​នឹង​ធ្វើ​ឲ្យ​កូនអ្នក​មាន​អារម្មណ៍​សើម​ឬ​ត្រជាក់​ពេល​ពួក​គេ​បន្ទោរ​បង់។ ដូច​នេះ​ពេល​ដែល​ពួក​គេ​ប្រាប់​អ្នក​ឲ្យ​ដូរ​ខោរ​ទឹក​នោម​ឲ្យ អ្នក​អាច​ប្រាប់​គេ​ឲ្យរៀន​ជុះ​ក្នុង​កន្ថោរបន្តិច​ម្តងៗ​។ តែ​សូម​ចាំ​ថា​វិធី​នេះ​អាច​គ្មាន​ប្រសិទ្ធភាព​បើ​កូន​អ្នក​ទម្លាប់​នឹង​ការ​ស្លៀក​ខោ​ទឹក​នោម​ទាំង​សើម​នោះ។

ចូរ​ឲ្យ​រង្វាន់​ពួក​គេ​ផង

អ្នក​គួរ​លើក​ទឹក​ចិត្ត​ពួក​គេ​តាម​រយៈការ​ឲ្យ​រង្វាន់​ពេល​ដែល​កូន​អ្នក​ធ្វើ​បាន​ល្អ។ អ្នក​គួរ​ប្រើ​វិធី​នេះ​គួប​ផ្សំ​ជាមួយ​វិធី​ខាង​លើ ហើយ​គួរ​ផ្តល់​ជា​រង្វាន់តិច​តួច​ដូចជា​រូប​តុក្កតា​បិត​ជាដើម។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរឬ​មន្ទិល​សង្ស័យ​ជុំ​វិញ​សុខភាព​អ្នកជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ​។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Potty training: What works. https://www.babycenter.com/0_potty-training-what-works_4397.bc. Accessed May 24, 2017.

6 Potty Training Methods. http://www.parenting.com/gallery/potty-training-methods. Accessed May 24, 2017.

កំណែ​ប្រែបច្ចុប្បន្ន

27/12/2019

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Leng Pechsovatey · កែ Dec 27, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម