backup og meta

ហេតុអ្វីបាន​ជាម៉ាក់ប៉ា ត្រូវបង្រៀនកូន​ឲ្យ​ចេះគិតពិចារណាតាំងពីក្មេងវ័យ?​

ហេតុអ្វីបាន​ជាម៉ាក់ប៉ា ត្រូវបង្រៀនកូន​ឲ្យ​ចេះគិតពិចារណាតាំងពីក្មេងវ័យ?​

ឳពុក​ម្តាយ​ជា​រឿយៗ​យក​ចិត្ត​ទុក​ដាក់​​ជា​សំខាន់​ទៅ​លើ​តម្រូវ​ការ​ក្នុង​ការ​ធ្វើ​ឲ្យ​សុខ​ភាព​ផ្លូវ​កាយ​របស់​កូន​បាន​ប្រសើរ​ឡើង​ តែកុំភ្លេច​ថា​​សុខ​ភាព​ផ្លូវ​ចិត្ត​ក៏​មិន​មែន​មិន​សូវ​សំខាន់​នោះ​ដែរ​​។​ នៅ​ក្នុង​សម័យ​កាល​ទំនើប​ដ៏​មមាញឺក​នេះ​​​ អ្វី​គ្រប់​យ៉ាង​គឺ​បោះ​ជំហាន​ទៅ​​មុខ​យ៉ាង​​រហ័ស​ ហើយ​ជា​ធម្មតា​បាន​បន្សល់​ទុក​​ឲ្យ​យើង​​សឹង​តែ​គ្មាន​ពេល​មើល​ថែ​ទាំ​ខ្លួន​ឯង​ផង​ ដែល​នាំ​ទៅ​ដល់​ការ​គិត​ និង​អារម្មណ៍​បែប​អវិជ្ជ​មាន​​ទៀត​ក៏​មិន​ដឹង​។​ ដើម្បី​កាត់​បន្ថយ​ភាព​អវិជ្ជ​មាន​នៅ​ក្នុង​ការ​គិត យើង​​គួរ​តែ​ចាប់​ផ្តើម​​ពី​ភាព​​ចម្រើន​ខាង​សតិ​តាំង​តែ​​នៅ​​វ័យ​ក្មេង​។​ បើ​អញ្ចឹង​ ហេតុ​អី​បាន​យើង​​មិន​ចាប់​ផ្តើម​បង្រៀន​កូន​​ពី​ការ​ពង្រឹង​សុខភាព​ផ្លូវ​ចិត្ត និង​សតិ​​ពី​ពេល​នេះ​​ត​ទៅ​?

១- តើអ្វីជា​ការមាន​សតិ?

ទស្សនាទាននៃ​ការ​មាន​​សតិ​ តាម​ពិត​ទៅ​សាមញ្ញ​ណាស់​ នោះគឺ​ការ​មាន​មនសិការ​​ និង​ដឹង​នូវ​រឿង ​​អ្វី​ដែល​បាន​ជួប​ប្រទះ និង​​ឆ្លង​​កាត់​ជីវិត​ដោយ​បាន​ធ្វើ​ការ​វិនិច្ឆ័យ​។​ នេះ​គឺ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធ​ភាព​យ៉ាង​ខ្លាំង​ដើម្បី​កាត់​បន្ថយ​ភាព​តាន​​តឹង​អារម្មណ៍​ និង​ភាព​ថប់​បារម្ភ​នៅ​ពេល​ណា​​​ដែល​បញ្ហា​កើត​លេច​ឡើង​។​​

២- គុណប្រយោជន៍នៃភាពមាន​សតិ

ភាព​ចម្រើនខាង​​សតិ​ជា​ឧបករណ៍​ដែល​ជួយ​យើង​​ឲ្យ​ដឹង​ខ្លួន​​​ឯង​កាន់​តែ​ខ្លាំង​នូវ​ការ​គិត​ និង​អាកប្ប​កិរិយា​​។​ ហេតុ​នេះ​ ការ​មាន​សតិ នឹងជួយ​យើង​​ឲ្យ​បាន​ប្រសើរ​ឡើង​នូវ​សុខុមាល​ភាព​ជា​ទូទៅ​ដោយ​ផ្តោត​ទៅ​លើ​បច្ចុប្បន្ន​ភាព​​។​ សុខ​ភាព​ផ្លូវ​កា​យ​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដោយ​សារ​ការ​ធូរ​ស្រាល​ពី​ភាព​តាន​តឹង​ផ្នែក​អារម្មណ៍​ សម្ពាធ​ឈាម​ទាប​ និង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​រ៉ាំ​រ៉ៃ​ និង​ដំណេក​​របស់យើង​​​។​ នៅ​លើ​ទិដ្ឋ​ភាព​ផ្លូវ​ចិត្ត​វិញ​ការ​ធ្វើ​សមាធិដើម្បី​បាន​​ភាព​ចម្រើនខាង​​សតិ​​ ជួយ​​​​ព្យា​បាល​ ជំងឺ​ធ្លាក់​ទឹក​ចិត្ត​ វិបតិ្ត​មិន​ធម្មតា​នៃ​ការញ៉ាំអាហារ​​ និង​វិបត្តិ​មិន​ធម្មតា​នៃ​ការ​ងប់​គិត​ពី​នេះ​ពី​នោះ​មិន​អស់​មិន​ហើយ​ (OCD)។​

អត្ថបទពាក់ព័ន្ធ៖

៣- គុណ​ប្រយោជន៍​លើ​កុមារ

មាន​គុណ​ប្រយោជន៍​ពិសេស​ជា​ច្រើន​នៃ​ភាព​ចម្រើន​ខាង​សតិ​ចំពោះ​កុមារ​ ដោយ​ធ្វើ​ឲ្យ​កុមារ​កាន់​តែ​ប្រសើរ​ឡើង​នូវ​​សតិបញ្ញា ការ​ប្រុង​ស្មារតី​ នាំ​ឲ្យ​កុមារ​អាច​មាន​ការ​ចង​ចាំ​កាន់​តែ​ប្រសើរ​ឡើង​។​ ជំនាញ​​រៀន​សូត្រ​ក៏​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផង​ដែរ​ដោយ​សារ​តែ​សមត្ថ​ភាព​ក្នុង​ការ​ផ្តោត​អារម្មណ៍​របស់​ក្មេង​​​។​​ កុមារ​អាច​យល់​បាន​របៀប​ដែល​ចិត្ត​របស់​គេ​បំពេញ​មុខ​ងារ​កាន់​តែ​ប្រសើរ​ឡើង​ ហេតុ​នេះ​បាន​នាំ​ទៅ​ដល់​ការ​យល់​ពី​ខ្លួន​ឯង​កាន់​តែ​ប្រសើរ​ឡើង​។​

៤- គន្លឹះបង្រៀនភាពចម្រើនសតិដល់កុមារ

– ត្រូវសាមញ្ញ

ពេល​ពិភាក្សា​ភាព​ចម្រើន​សតិ​ជា​មួយ​កូន​​ យើង​ត្រូវ​ធ្វើ​ឲ្យ​សាមញ្ញ​តាម​ដែល​អាច​ធ្វើ​បាន​។​ ភាព​ចម្រើន​សតិ​គឺ​ការ​ដឹង​ ការ​ដឹង​នូវ​ការ​គិត​ អារម្មណ៍​ សម្ផស្ស​វិញ្ញាណ​ និង​វត្ថុ​រឿង​រ៉ាវ​នៅ​ជុំ​វិញ​ខ្លួន​យើង​។​

– កុំរក្សាការរំពឹងទុកខ្ពស់ពេក

ប្រសិន​បើយើង​​កំពុង​តែ​រំពឹង​ភាព​ចម្រើន​សតិ​របស់​កូន​ថា​នឹង​ធ្វើ​ឲ្យ​មាន​ហេតុ​អស្ចារ្យ​ដល់​ជីវិត​​កូន​ យើង​​គួរ​តែ​ត្រៀម​រៀប​ចំ​ខក​ចិត្ត​​ដែរ​​ទៅ​។​ គោល​ដៅ​ចុង​ក្រោយ​បំផុត​នៃ​ការ​បង្រៀន​ភាព​ចម្រើន​សតិ​ ដល់​កូន​​គឺ​ដើម្បី​បំពាក់​ឲ្យ​កូន​នូវ​​ជំនាញ​​ដើម្បី​បង្កើត​ភាព​​មាន​សម្បជញ្ញៈ ​ដឹង​ខ្លួនពី​បទ​ពិសោធន៍​ខាង​ក្នុង​ និង​ខាង​ក្រៅ​របស់​ពួក​គេ​។​ ក្រៅ​ពី​នេះ​ភាព​ចម្រើន​សតិ​ ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​ចាត់​ទុក​ការ​គិត​របស់​ពួក​គេ​ថា​គ្រាន់​តែ​ជា​ “ការ​គិត​” ប៉ុណ្ណោះ​។​ ជា​មួយ​នឹងភាព​ចម្រើន​សតិ​ ក្មេងៗ​អាច​រិះ​រេ​គិត​ចេញ​​នូវ​របៀប​យល់ ​របៀប​ដែល​អារម្មណ៍​ស្តែង​បង្ហាញ​​នៅ​ក្នុង​រាង​កាយ​របស់​ពួក​គេ​។​ ភាព​ចម្រើន​សតិ​ក៏​ដើរ​នាទី​ជា​ការ​គ្រប់​គ្រង​សន្ទុះ​ច្រាល​ចិត្ត​ផង​ដែរ​។​ ភាព​ចម្រើន​សតិ​ មិន​​ថា​យ៉ាង​ណា​នោះ​ទេ​ គឺ​មិន​មែន​ជា​ឱសថ​ដែល​អាច​ព្យាបា​ល​គ្រប់​យ៉ាង​ឲ្យ​ជា​ស្រឡះ​នោះ​ឡើយ​។​

– សូមកុំបង្ខំភាពចម្រើនសតិ

ប្រសិន​បើ​កូន​យើង​មិន​ចាប់​អារម្មណ៍​លើ​មេ​រៀន​​អំពីភាព​ចម្រើន​សតិ​ទេ​ សូម​កុំ​យក​ចិត្ត​ទុក​ដាក់​ខ្វល់​អំពី​លទ្ធ​ផល​អី​។ នេះ​ជា​តម្លៃ​​ស្នូល​នៃ​ភាព​ចម្រើន​សតិ​​ មិន​យក​ចិត្ត​ទុក​ដាក់​ខ្វល់​នឹង​លទ្ធ​ផល​។​

– ធ្វើឧទាហរណ៍

ដើម្បី​បង្រៀន​កូន​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ យើង​​គួរ​តែ​ហាត់​អនុវត្តភាព​ចម្រើន​សតិ​ដោយ​ខ្លួន​ឯង​ជា​មុន​សិន​។​ លំហាត់​ធ្វើ​សមាធិ​ក្នុង​ពេល​ប្រហែល​ ១០ នាទី​ក្នុង​មួយ​ថ្ងៃ​គឺ​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​។​ សូម​ព្យា​យាម​ច្របាច់​បញ្ចូល​វា​ទៅ​ក្នុង​កិច្ច​ការ​ធ្វើ​ជា​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​​យើង​ ហើយ​រក្សា​ឥរិយាបថ​បែប​ធូរ​ស្បើយ​។​ សូម​កុំ​បង្ខំ​ខ្លួន​ឯង​ ព្រោះ​យើង​នឹង​​បង្កើត​ចេញ​នូវ​បន្ទុក​អម្រែក​​សារ​ឡើង​វិញ​ម្តង​ទៀត​មិន​ខាន​​។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Begin Mindfulness from Young. http://mypositiveparenting.org/2016/03/18/begin-mindfulness-from-young/ Accessed March 27, 2017

8 Ways to Teach Mindfulness to Kids. http://www.huffingtonpost.com/sarah-rudell-beach-/8-ways-to-teach-mindfulness-to-kids_b_5611721.html/ Accessed March 27, 2017

កំណែ​ប្រែបច្ចុប្បន្ន

04/09/2020

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ប៉ាម៉ាក់​ចង់ឲ្យ​កូនអភិវឌ្ឍផ្នែកភាសាលឿន ត្រូវដឹងរឿងទាំងនេះ

ប៉ាម៉ាក់​ធ្វើម៉េច​ទើប​បង្រៀន​កូន​ឲ្យ​ចេះទទួល​កំហុស​?​


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Sep 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម