backup og meta

កូនអៀនប្រៀនច្រើន ម៉ាក់ប៉ាគួរដោះស្រាយម៉េចបានល្អ?

កូនអៀនប្រៀនច្រើន ម៉ាក់ប៉ាគួរដោះស្រាយម៉េចបានល្អ?

១- គ្មានអ្វីទាស់ខុសទេការដែលកូនអៀនប្រៀនច្រើន

ក្មេង​ដែល​មាន​ការ​អៀន​ប្រៀន​ច្រើន មិន​មែន​ន័យ​ថា​មាន​បញ្ហា​មិនចង់​ចូល​សាលា ឬជួបជុំគ្នា​អ្វីនោះទេ ពេល​ខ្លះ​កូនៗ​​ដែល​មាន​ការ​អៀន​ប្រៀន​ក៏​បង្ហាញ​ពី​​អាកប្បកិរិយា​ល្អ​​ផង​ដែរ​។​ ហេតុ​នេះ​ ភាព​អៀន​ប្រៀន​​ជា​ទូទៅ​គឺ​មិន​មែន​ជា​រឿង​ដែល​ប៉ា​ម៉ាក់​ត្រូវ​ខ្វល់ច្រើន​​នោះ​ឡើយ​ ប្រសិន​បើ​វា​មិន​ធ្វើ​ឲ្យ​កូន​យើង​ពិបាក​ចិត្ត​។​ យ៉ាង​នេះ​ក្តី​ យើងគួរ​​ស្វែង​រក​ជំនួយ​ពី​អ្នក​មានជំនាញ​​វិជ្ជា​ជីវៈ​ប្រសិន​បើ​កូនជួប​បញ្ហា​៖​

ស្អប់​ ឬមិនចូល​ចិត្ត​ទៅ​សាលា​រៀន​

មិន​ចូល​ចិត្ត​មាន​មិត្ត​ភ័ក្តិ​​

ភ័យ​ខ្លាច​ការ​ជួប​ប្រជុំ​កម្សាន្ត​ជា​ក្រុម​​ ដូច​ជា​ពិធី​បុណ្យ​ខួប​កំណើត​

ក្មេង​អៀន​ប្រៀន​ជា​រឿយៗ​ពឹង​ផ្អែក​លើ​ខ្លួន​ឯង​ ចេះ​គិត​គូរ​ និង​ចេះ​យល់​ចិត្ត​។ មនុស្ស​ម្នា​ជា​រឿយៗ​ស្មាន​ថា​ក្មេង​អៀន​ប្រៀន​ស្អប់​មិន​ចូល​ចិត្ត​ការ​សេព​គប់​គេ​ឯង តែ​តាម​ពិត​ ក្មេង​របៀប​នេះ​​ប្រហែល​គ្រាន់​តែ​មិន​ដឹង​របៀប​ ឬ​វិធី​ដែល​ត្រូវ​បង្កើត​ទំនាក់ទំនង ក៏​ដូច​ជាពេល​ខ្លះ​ក្មេង​អាច​​ខ្លាចថាធ្វើ​ទៅនាំឲ្យ​ខុស​ជាដើម​​។​ ​

អត្ថបទពាក់ព័ន្ធ៖

២- ហេតុអ្វីបានកូនយើង​អៀនប្រៀនខ្លាំងម៉្លេះ?

បើ​និយាយ​តាម​សិ្ថតិ​វិញ​ ភាព​អៀន​ប្រៀន​គឺ​មិន​ពិបាក​នឹង​រក​នោះ​ឡើយ​។​ ប្រហែល​ ២០% ​ទៅ​ ៤៨% នៃមនុស្ស​យើង​មាន​សភាព​បែប​​នេះ​។​ គ្រាន់តែ​ថា​ពេល​ខ្លះ​​បទ​ពិសោធន៍​អវិជ្ជមានណាមួយ​ដែលយើងបានជួប​ អាច​បង្ក​ឲ្យ​យើង​​មាន​ភាព​អៀន​ប្រៀន ហើយ​មនុស្ស​ភាគ​ច្រើន​គឺ​មាន​ការអៀន​ប្រៀន​នេះ​​ពី​កំណើត​មក​ម្លេះ។ ប្រសិន​បើ​កូន​យើង​ជាមនុស្ស​​រួស​រាយ​ ប៉ុន្តែ​បែរ​ជា​ត្រលប់​ជា​អៀន​និង​ស្ងៀម​ស្ងាត់​វិញ​នោះ ពួក​គេ​អាច​នឹង​ឆ្លង​កាត់​បទពិសោធន៍​អាក្រក់​អ្វី​មួយ​ ហើយ​ពួក​គេ​ត្រូវ​ការ​អ្នក​ជំនាញ​​ដើម្បី​ជួយ​ឲ្យ​​រួច​ផុត​ពី​បញ្ហានេះ​។

៣- វិធីត្រឹមត្រូវដែល​ប៉ាម៉ាក់​គួរធ្វើ

ផ្តល់​នូវ​ពាក្យ​ឱវាទ​ល្អៗ​

ជា​ការ​សំខាន់​ដែល​ត្រូវ​បង្រៀន​កូន​ពី​របៀប​ទាក់​ទង​នឹង​មនុស្ស​ចម្លែក របៀប​ចាប់​ផ្ដើម​ការ​សន្ទនា និង​ចូលរួម​ការ​សន្ទនា។ ប៉ាម៉ាក់​​​អាច​បង្រៀនកូន​​ពី​ពាក្យ​ដែល​អាច​ជួយ​ឲ្យ​​គេ​ចូល​រួម​ក្នុង​ការ​សន្ទនា​ដូច​ជា​ពាក្យ អូ! ខ្ញុំ​ក៏​ចូល​ចិត្ត​វាដែរ‘ ជាដើម​

មាន​ភាព​គាំពារ​ និង​ជ្រោម​ជ្រែង

ប៉ាម៉ាក់​ត្រូវ​ធានា​ឲ្យ​ប្រាកដ​ថា​កូន​ដែល​អៀន​ប្រៀន​ដឹង​ថាយើង​​មាន​ចិត្ត​អាណិត​អាសូរ​​ពួក​គេ​។​ ប្រាប់​ពួក​គេ​នូវ​រឿង​រ៉ាវ និង​​របៀប​​ដែល​អាច​​ជម្នះ​ភាព​អៀន​ប្រៀន​បាន​​។​

ធ្វើជាគំរូល្អ

ក្មេង​ៗ​ចូល​ចិត្ត​​ធ្វើ​ត្រាប់​តាម​ ឳពុក​ម្តាយ​ណាស់​​។​ ហេតុ​នេះ​ វា​នឹង​មាន​ប្រយោជន៍​ជួយ​ដល់​កូន ប្រសិន​បើ​ប៉ា​ម៉ាក់​​​អាច​ធ្វើ​គំរូ​នូវ​អាកប្បកិរិយា​រួស​រាយ​សម្រាប់​ឲ្យ​ពួក​គេ​រៀន​សូត្រតាម។​ ពេល​យើង​​ជួប​មនុស្ស​ម្នា​ សូម​ព្យាយាម​ឲ្យ​អស់​លទ្ធ​ភាព​​ក្នុង​ការ​បង្ហាញពី​ភាព​​ស្វា​គមន៍​រាប់​អាន​ និង​អាច​សេព​គប់​រាប់​អាន​ចំពោះ​អ្នក​ដទៃ​​​ ហេតុ​នេះ​កូន​​​អាច​រៀន​សូត្រ​ពីយើង​​បាន​។​

៤-​ គន្លឹះមានប្រយោជន៍ដើម្បីជួយកូនដែលអៀនប្រៀន

ការ​ហាត់​អនុវត្តបង្កើត​ទំនាក់ទំនង ការ​និយាយស្ដី ជាដើម​ គឺ​ជា​​មធ្យោបាយ​ដែល​អាច​ទទួល​បាន​​ផល​ល្អ​ឥត​ខ្ចោះ​។​យើង​អាច​ជួយ​កូន​ដែល​អៀន​ប្រៀន​​​ឲ្យ​ហាត់​អនុវត្ត​សេព​គប់​ចូល​ចំណោម​គេ​ដោយ​ឲ្យ​កូន​​៖​

ឆ្លើយ​ទូរសព្ទ​​

កុម្ម៉ង់​អាហារ​ពេលញ៉ាំ​ខាង​ក្រៅ​ផ្ទះ​

ឲ្យ​ប្រាក់​ទៅ​អ្នក​គិត​លុយ​ពេលយើង​​ដើរ​ហាង​ទិញ​ទំនិញ​

ហៅ​ទូរសព្ទ​ទៅ​មិត្ត​ភ័ក្តិ​ពួក​គេ​

និយាយ​ថា​ “សូម​” និង​ “អរគុណ​” ទៅ​កាន់​មនុស្ស​ពេញ​វ័យ​ដែល​ពួក​គេ​មិន​សូវ​ស្គាល់ ឬ​​ធា្លប់​ពើប​ប្រទះ​ជាមួយពី​មុន​​ តែប្រាកដ​ថា​អ្នក​ទាំងនោះ ជាមនុស្ស​ដែល​ប៉ាម៉ាក់​​បាន​ស្គាល់​ច្បាស់​​ ឬ​មិន​ដូច​នោះ​ទេ​ សូម​កុំ​ឲ្យ​កូនយើង​​ចូល​ទៅ​រក​ពួក​គេ​ឲ្យ​សោះ​។​

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Tips to Parent Your Shy Child. http://www.webmd.com/parenting/features/parent-shy-child#1 Accessed April 8, 2017

How to Help Your Shy Child. http://www.parents.com/toddlers-preschoolers/development/social/help-shy-child/ Accessed April 8, 2017

កំណែ​ប្រែបច្ចុប្បន្ន

13/08/2020

អត្ថបទ​ដោយ Meng Vatana

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ឪឡឹកមានគុណសម្បត្តិល្អៗ សម្រាប់សុខភាពកូន

បណ្ដោយឲ្យកូន​ផឹកភេសជ្ជៈទាំងនេះពេក​ អាចប៉ះពាល់សុខភាព


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Aug 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម