backup og meta

ហេតុអ្វី​បាន​ជា​បេប៊ី​ទើប​កើត​មួយ​ចំនួន មាន​ជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 09, 2019

    ហេតុអ្វី​បាន​ជា​បេប៊ី​ទើប​កើត​មួយ​ចំនួន មាន​ជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក?

    នៅ​ពេល​ឮ​ថា​មានជំងឺ​ស្ទះ​រន្ធ​ទឹកភ្នែក ម៉ាក់​ៗ​ប្រាកដជា​ភ័យ​ខ្លាច និង​ព្រួយបារម្ភ​ចំពោះ​កូន​តូច​របស់​ខ្លួនជា​មិន​ខាន។ វា​អាច​ថា​ជា​ជំងឺ​មួយ​មិន​សូវ​ឮ​ពី​មុន​មក ទើប​ធ្វើឲ្យម៉ាក់ប៉ាមាន​បេប៊ី ហើយ​កើត​ជំងឺ​បែប​នេះ​រអា ស្លន់ស្លោ។

    លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក​ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា​ជំងឺ​នេះ​មាន​តាំង​ពី​កំណើត​របស់​ទារក​មក​ម្ល៉េះ។ លោក​បាន​បញ្ជាក់​ទៀត​ថា ទារក​ខ្លះ​អាច​កើត​មាន​ជំងឺ​បែប​នេះ​នៅ​ភ្នែក​មួយ​ចំហៀង ឬ​ទាំង​សងខាង ហើយ​រោគសញ្ញា​មាន​ដូចជា ទឹក​ភ្នែក​ហូរ​ស្អិត ពពៀក​អាចម៍ភ្នែក​បើក​ពុំ​រួច ឬ​ហូរ​ទឹកភ្នែក​ជាប់​រហូត។

    ជំងឺ​នេះ​​បណ្ដាល​មកពី​ស្ទះ​ប្រព័ន្ធ​បង្ហូរ​ទឹកភ្នែក ហើយ​ការ​ស្ទះ​នេះ​ច្រើន​តែ​នៅ​ផ្នែក​ចុង​នៃ Valve Hasner។ វេជ្ជបណ្ឌិត ប៉ែន កក្កដា បាន​ពន្យល់​ពី​ដំណើរ​នៃ​បញ្ហា​នេះ​ថា៖ “ជា​ធម្មតា​ភ្នែក​យើង​មាន​ក្រពេញ​បញ្ចេញ​ទឹកភ្នែក​នៅ​លើ​ត្របក​ភ្នែក ហើយ​ភ្នែក​យើង​គឺ​បើក​បិទ​ៗ ធ្វើឲ្យ​ស្ងួត ដូចនេះ​វា​ត្រូវការ​ទឹក​ដើម្បី​ផ្សើម អ៊ីចឹង​ហើយ​ទឹកភ្នែក​ត្រូវ​បង្ហូរ​មក​កន្លែង​គល់​ចិញ្ចើម និង​ច្រមុះ ហើយ​វា​ហូរ​តាម​ហ្នឹង​​ចុះ​ទៅ​ច្រមុះ។ ដូចនេះ​ពេល​ស្ទះ គឺ​វា​ស្ទះ​នៅ​កន្លែង​គល់​ភ្នែក​ជាមួយ​ច្រមុះ ដែល​បង្ក​ឲ្យ​សើម​រហូត​តែម្ដង”។

    សម្រាប់​ជំងឺ​ស្ទះទឹកភ្នែក​មិន​ថា​ទារក​​ប្រុស ឬ​ស្រី​​នោះ​ទេ គឺ​អាច​កើត​ដូចគ្នា ហើយ​មាន​ក្នុង​ចំនួន​តិច​បំផុត​ប្រហែល ៥ % ប៉ុណ្ណោះ​ក្នុង​ចំណោម​ទារក​ទើប​នឹង​កើត។ ស្ទះ​រន្ធ​ទឹកភ្នែក​មិនមែន​ជា​ជំងឺ​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​វា​មាន​អត្រា​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង ​រហូត​ដល់ ៩០% នៅ​ពេល​បេប៊ី​មាន​អាយុ ១ឆ្នាំ។

    Hello_គ្រូពេទ្យ

    ចំពោះ​ការ​ព្យាបាល ប្រសិនបើ​ម៉ាក់​ៗ​ឧស្សាហ៍ កូន​នឹង​អាច​ជា​វិញ​ក្នុង​រយៈពេល ១ ខែ ក្រោយ​​ម៉ាស្សា ដោយ​យក​ចង្អុល​កូន​ដៃ​មក​ឈ្លី​នៅ​តាម​គល់​ភ្នែក ហើយ​អូស​ចុះ​មក​ក្រោម​តាម​បំពង់​បង្ហូរ​ទឹកភ្នែក និង​ការ​ប្រើ​ថ្នាំ​ដាក់​ភ្នែក។ ក្នុង​ករណី​ខ្លះ​អាច​ឈាន​ដល់​ការ​វះកាត់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Apr 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម