backup og meta

ប៉ាម៉ាក់គួរដឹង ប្រើ​ថ្នាំ​ផ្សះ​មិនត្រឹម​ត្រូវអាចបំផ្លាញ​មេរោគល្អ​ក្នុងខ្លួន​​​កូន

ប៉ាម៉ាក់គួរដឹង ប្រើ​ថ្នាំ​ផ្សះ​មិនត្រឹម​ត្រូវអាចបំផ្លាញ​មេរោគល្អ​ក្នុងខ្លួន​​​កូន

បច្ចុប្បន្ន​គ្នា​យើង​មាន​ការ​បារម្ភ​ជា​ញឹកញាប់​អំពី​បាក់តេរី(មេរោគ)​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ ហើយ​ភាគច្រើន​សុាំ​ទៅ​នឹង​ថ្នាំ​ផ្សះ។ ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ជា​អចិន្ត្រៃយ៍​ដើម្បី​ផ្លាស់​ប្ដូរ​គុណ​ប្រយោជន៍​នៃ​បាក់តេរី​ក្នុង​រាងកាយ​យើង​អាច​មាន​ផល​វិបាក​កាន់​តែ​ធ្ងន់ធ្ងរ។ ដើម្បី​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​អំពី​ចំណេះ​ដឹង​ថ្នាំ​ផ្សះ​និង​ការ​លូតលាស់​របស់​កុមារ​តោះ​នាំ​គ្នា​អាន​អត្ថបទ​ខាង​ក្រោម​ទាំង​អស់​គ្នា។

តើ​គ្នាយើង​ដឹង​ទេ​ថា​នៅ​ពេល​ដែល​កុមារ​តូចៗ​ចាប់ផ្ដើម​ចេះដើរ​ហើយ និង​និយាយ​រាង​កាយ​ខាង​ក្នុង​របស់​ពួក​គេ​ក៏​កំពុង​ជួប​ប្រទះ​នឹង​ដំណាក់កាល​លូតលាស់​ដែល​មាន​សារៈសំខាន់​ខ្លាំង​ដែរ? នោះ​គឺ​ជា​ការ​កកើត​នៃ​មេរោគតូចៗដែល​រស់​នៅ​ក្នុង​ពោះវៀន​។ មេរោគទាំងនោះ​ដើរ​តួនាទី​ដូចជាជួយរំលាយ​អាហារ​ ការពារ​ប្រឆាំង​នឹង​មេរោគផ្សេងៗ​ និង​ព្រម​ទាំង​មាន​ឥទ្ធិពល​ដល់​ផ្លូវ​អារម្មណ៍​ផង​ដែរ។

ថ្នាំផ្សះលើក្មេងៗ

អត្ថបទគួរអាន

សម្រាប់​ពោះវៀន​ដែល​មាន​មេរោគល្អខ្សោយ​គឺទាក់ទងទៅនឹងប្រតិកម្មអាលែកហ្សី ធាត់​លើស​ទម្ងន់​ រលាក​ពោះវៀន​ និង​ជំងឺទឹក​នោម​ផ្អែម។ ប៉ុន្តែ​ដើម្បី​ធ្វើ​ឲ្យ​ពោះវៀន​មាន​មេរោគល្អ​ មាន​សុខភាព​ល្អ​កុមារ​តូចៗ​ត្រូវ​តែ​មាន​ការ​ប៉ះពាល់​ទៅ​នឹង​បាក់តេរី​ដែល​មាន​ប្រភេទ​ខុសៗ​គ្នា។

តើ​ថ្នាំផ្សះ​នឹង​ប៉ះពាល់យ៉ាង​ដូច​ម្ដេច​ចំពោះក្មេងតូចៗ?

ថ្មីៗ​នេះ​មាន​អត្ថបទ​បែប​វិទ្យាសាស្ត្រ​ចំនួនពីរ​ដែល​បាន​ចុះ​ផ្សាយ​បង្ហាញ​អំពី​ទិដ្ឋភាព​​ដ៏​គួរ​ឲ្យ​ទាក់ទាញ​នៅ​ក្នុង​ដំណាក់កាល​នេះ។ អ្នក​វិទ្យាសាស្ត្រ​ដែល​មក​ពី Langone Medical Center New York University Broad Institute MIT  និង Harvard University ​បាន​រក​ឃើញ​ពី​វិធី​ដែល​បេប៊ី​ចាប់​កំណើត ​អាហារ​និង​ថ្នាំ​ផ្សះ​ ដែល​គេ​ទទួល​បាន ​បាន​បញ្ជាក់​ថា​មាន​ឥទ្ធិពល​លើ​មេរោគ​នៅ​ក្នុង​ពោះ​វៀន ។

យោង​ទៅ​តាម​ការ​សិក្សា​ប្រសិន​បើ​ទារក​មាន​ការ​ប៉ះពាល់​ច្រើន​ទៅ​នឹង​មេរោគដែល​បញ្ជូន​មក​ពី​ម្ដាយ​តាម​រយៈ​ការ​បង្ក​កំណើត​បែប​ធម្មជាតិ​ឬ​ការ​បំបៅ​ដោះក្តី ​មេរោគល្អដែល​មាន​នៅ​ក្នុង​បេប៊ី​គឺ​មាន​សុខភាព​ល្អ។ ផ្ទុយ​ពី​នេះ​ការ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​គឺ​​ចង្អុល​បង្ហាញ​ថា​មានការប៉ះពាល់​ជា​អវិជ្ជមាន​ទៅ​លើមេរោគល្អរស់នៅក្នុងខ្លួនទារក។ ការ​ទទួល​យក​ថ្នាំ​ផ្សះ​ដែល​មិន​ចាំ​បាច់​ចូល​ក្នុង​រាងកាយ​គឺ​កាត់​បន្ថយ​នូវ​ភាព​ខុស​គ្នា​ ស្ថេរភាពនិង​ភាព​សម្បូបែបរ​របស់​មេរោគល្អ។

អត្ថបទគួរអាន៖ 

ការស្រាវជ្រាវនេះធ្វើឡើង​ដោយ​​បាន​ប្រមូល​លាមក​គំរូ​ពី​កុមារ​៤០​នាក់​ចាប់​ពី​ពេល​ចាប់​កំណើត​រហូត​ដល់​ពួក​គេ​មាន​អាយុ​២-៣​ឆ្នាំ។ សុខភាព​កុមារ​និង​ម្ដាយ​គឺ​ត្រូវ​បាន​តាម​ដាន​ជាប់​លាប់​ជាមួយ​នឹង​ការ​ផ្លាស់​ប្ដូរ​ពេល​វេលា។

ចំពោះ​ផលប៉ះពាល់ភ្លាមៗ​អាចកើត​ឡើង​ក្រោយ​ការ​ព្យាបាល​ជាមួយ​នឹងថ្នាំផ្សះ ហើយចំនួនអ្នក​​មាន​មេរោគសុាំទៅនឹងថ្នាំ​ផ្សះក៏មាន​ចំនួន​កាន់​តែ​ច្រើន​ឡើង។ អ្នកដែលស៊ាំថ្នាំផ្សះទាំងនោះ​នឹងត្រូវការពេល​យូរ​សម្រាប់​ឲ្យ​ពួក​គេ​ត្រលប់​មក​ធម្មតា​វិញ។ មេរោគដែលសុាំទៅនឹងថ្នាំ​មិន​បង្ក​ឲ្យ​មាន​ជំងឺ​ភ្លាមៗ​នោះ​ទេ​ ប៉ុន្តែ​មេរោគ​នឹង​សំងំ​នៅ​ក្នុង​ខ្លួន និង​ដល់ពេលណាមួយ​នោះ​នឹង​ចេញ​មកបង្ក​រោគ។ នៅ​ពេល​ដែល​ពួក​មេរោគ​ទាំងនោះ​ចាប់​​ចេញ​មកបង្ករោគ​ នោះ​ការ​ព្យាបាល​នឹងមាន​ការ​ពិបាក​។

ពេល​ខ្លះ​ថ្នាំ​ផ្សះ​ក៏​ចាំបាច់​សម្រាប់​សុខភាព​កុមារ​នៅ​ពេល​ដែល​មាន​ការ​បង្ក​រោគដែរ ព្រោះ​​កុមារមិន​​អាច​ប្រើ​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ប្រឆាំង​នឹង​មេរោគ​។

ដើម្បី​ប្រាកដ​ថា​ចំនួនមេរោគល្អ​​របស់​បេប៊ី​មាន​សុខភាព​ល្អ ​អ្នក​វិទ្យាសាស្ត្រ​បាន​ណែនាំ​ឲ្យ​ប្រើ​ថ្នាំ​ផ្សះ​’​នៅ​ពេល​ដែល​ចាំបាច់​និង​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ’។ សាប៊ូ​ប្រឆាំង​នឹង​បាក់តេរី​និង​ឡេ​លាប​ស្បែក​ក៏​ត្រូវមានកំណត់​ក្នុង​ការ​ប្រើប្រាស់​ផង​ដែរ។ បាក់តេរី​ក្នុង​ពោះវៀន​ក៏​មិន​ប្រាកដ​​ថា​ធានា​បាន​ចំពោះ​សុខភាព​របស់​បេប៊ី​បាន​នោះ​ទេ។

ថ្នាំ​ផ្សះ​អាច​នឹង​មិន​មាន​ប្រសិទ្ធភាព​ តែបែរជាអាច​សម្លាប់​បាក់តេរី​ដែល​មាន​ប្រយោជន៍​ជួយ​ក្នុង​ការ​រក្សា​លំនឹង​ប្រព័ន្ធ​ការពារ​ និង​សុខភាព​ពោះវៀន។ សំណាង​ល្អ​តេស្ត​គំរូ​ឥឡូវ​នេះ​អាច​ជួយ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​មើល​នៅ​ពេល​ដែល​កុមារ​មាន​ជំងឺ​បង្ក​ដោយ​បាក់តេរី​ដែល​មាន​គ្រោះ​ថ្នាក់។ ត្រូវ​ការពារ​កូន​​អំពី​កត្តាប្រឈមរបស់​ថ្នាំ​ផ្សះ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Early Life Antibiotic Exposure Is Not Associated with Growth in Young Children of Vellore, India. https://www.ncbi.nlm.nih.gov/pmc/artiPMC5030490cles// Accessed on March 20, 2017

Antibiotics improve growth in children in developing countries. https://www.eurekalert.org/pub_releases/2014-04/bmj-aig041114.php Accessed on March 20, 2017

កំណែ​ប្រែបច្ចុប្បន្ន

13/11/2020

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

វិធីការពារកូនតូចៗពីជំងឺរលាកទងសួត និងរលាកបំពង់ក

ក្រៅពីវ៉ាក់សាំងថ្នាក់ជាតិ ក្មេងៗអាចចាក់ថ្នាំទាំងនេះបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Nov 13, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម