backup og meta

ម៉ាក់ប៉ាឆ្ងល់ទេ ហេតុអ្វីអាអូនត្អូញឈឺចុកជើងពេលយប់ៗឡើង?

ម៉ាក់ប៉ាឆ្ងល់ទេ ហេតុអ្វីអាអូនត្អូញឈឺចុកជើងពេលយប់ៗឡើង?

បញ្ហា​កូន​ឈឺ​ចុក​ជើង យប់​ៗ​ឡើង ម៉ាក់​ប៉ា​ច្បាស់​ជា​ឆ្ងល់​ហើយ​ថា ហេតុ​អី​បាន​អា​អូន​ចេះ​តែ​ត្អូញ​ឈឺ​ជើង​ញឹក​ញាប់ ជួន​កាល​កំពុង​គេង​ៗ ក៏​ត្អូញ​ថា​ឈឺ​ជើង បណ្ដាល​ឲ្យ​ភ្ញាក់​ក៏​មាន។ តាម​ពិត អាការៈ​ឈឺ​ជើង​ពេល​យប់​លើ​កុមារ អ្នក​ជំនាញ​ថា ភាគ​ច្រើន​មិន​មែន​ជា​បញ្ហា​ដែល​ម៉ាក់​ប៉ា​គួរ​បារម្ភ​ទេ។

ទាក់​ទង​នឹង​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក​នៃ​គ្លីនិក​កុមារ MommyDoctor បាន​ឲ្យ​ដឹង​ថា បញ្ហា​កូន​ឈឺ​ចុក​ជើង​ពេល​យប់ (ភាសា​បច្ចេកទេស Growing Pain) ជា​ការ​ឈឺ​ចាប់​បញ្ជាក់​ពី​ការ​លូតលាស់​ជើង​របស់​កុមារ។ ការ​ឈឺ​ជើង​ពេល​យប់​នេះ ច្រើន​កើត​មាន​លើ​អា​អូន​អាយុ​ចន្លោះ​ចាប់​ពី ៣-៥ឆ្នាំ និង​អាយុ៣-១២​ឆ្នាំ

លោក​ស្រី​បន្ត​ថា បញ្ហា​កូន​ឈឺ​ចុក​ជើង​នេះ ច្រើន​កើត​ឡើង​នៅ​លើ​ក្មេង​ស្រី ច្រើន​ជាង​ក្មេង​ប្រុស និង​កើត​ឡើង​នៅ​ពេល​យប់ ឬ​ពេល​អា​អូន​កំពុង​គេង ហើយ​វា​ក៏​មិន​កើត​ឡើង​ជា​រៀងរាល់​ថ្ងៃ​ដែរ។ ចំពោះ ​Growing Pain នៅ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់​ថា វា​បង្ក​ឡើយ​ដោយសារ​អ្វី​ទេ ប៉ុន្តែ​មាន​ការ​សន្និដ្ឋាន​ខ្លះ​ៗ​ថា កូន​ឈឺ​ចុក​ជើង​ពេល​យប់ អាច​ដោយ​សារ​ពេល​ថ្ងៃ​អា​អូន​រត់​លេង ឬ​ធ្វើ​សកម្មភាព​ជើង​ខ្លាំង​ពេក។

អាការៈ​ឈឺ​ចុក​ជើង​ពេល​យប់​លើ​ក្មេង ជា​ធម្មតា​កើត​នៅ​លើ​ជើង​ទាំង​សង​ខាង តំបន់​ភ្លៅ កំភួន​ជើង និង​ផ្នែក​ខាង​ក្រោយ​ជង្គង់។ កូន​ឈឺ​ចុក​ជើង​នៅ​ពេល​ជា​បញ្ហា​តូច​តាច​មួយ​ដែល​វា​មិន​បង្ក​ជា​ក្ដី​បារម្ភ ឬ​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ទេ។ រាល់​ពេល​អា​អូន ឈឺ​ជើង ម៉ាក់​ប៉ា​អាច​ម៉ាស្សា ឬ​ច្របាច់​ជើង​សម្រួល​ដល់​អាការៈ​របស់​កូន​បាន។

វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ទោះ​ជា​កូន​ឈឺ​ចុក​ជើង​ពេល​យប់​មិន​បង្ក​ជា​បញ្ហា​គួរ​ឲ្យ​បារម្ភ ម៉ាក់​ប៉ា​ក៏​មិន​ត្រូវ​ធ្វេស​ប្រហែស​ដែរ។ ជា​ទូទៅ Growing Pain កើត​ឡើង​តែ​ពេល​យប់​ទេ ដូច​នេះ​បើ​ម៉ាក់​ប៉ា​ឃើញ​អា​អូន​មាន​សញ្ញា​ខាង​ក្រោម​គួរ​នាំ​កូន​ទៅ​ពិនិត្យ​ជា​មួយ​គ្រូពេទ្យ៖

  • ឈឺ​ជើង​ពេញ​មួយ​ថ្ងៃ (ព្រឹក ថ្ងៃ យប់ ឈឺ​រហូត)
  • ឈឺ​តាម​សន្លាក់​ត្រគាក ក​ជើង ក្បាល​ជង្គង់
  • រលាក​តាម​សន្លាក់ ឡើង​ក្រហម
  • ឈឺ​ចាប់​ខ្លាំង
  • ក្ដៅ​ខ្លួន​ខ្លាំង
  • អា​អូន​ពិបាក​ដើរ ឬ​ប៉ះពាល់​ដល់​សកម្មភាព​រាល់​ថ្ងៃ​របស់​កូន។ ​​

បញ្ហាកូនឈឺចុកជើង

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mayoclinic.org/diseases-conditions/growing-pains/symptoms-causes/syc-20354349

https://www.nhs.uk/conditions/growing-pains/

https://kidshealth.org/en/kids/growing-pains.html

កំណែ​ប្រែបច្ចុប្បន្ន

12/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗគួរដឹងពីទម្ងន់ និងប្រវែងគភ៌ក្នុងផ្ទៃ លូតលាស់ត្រឹមត្រូវតាមស្ដង់ដារ

កូនមិនសូវលូតលាស់ អាចពាក់ព័ន្ធសុខភាពក្រពះពោះវៀនទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 12, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម