backup og meta

ការពិតអំពីផ្តាសាយបក្សី តើជំងឺនេះឆ្លងទៅមនុស្សដោយរបៀបណា?

ការពិតអំពីផ្តាសាយបក្សី តើជំងឺនេះឆ្លងទៅមនុស្សដោយរបៀបណា?

ថ្មីៗ​នេះ​មាន​ករណី​ផ្ទុះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី H5N1 ដែល​បណ្តាល​ឲ្យ​សត្វ​មាន់​ទា​ស្លាប់​ជាង ១ពាន់​ក្បាល​នៅ​ភូមិ​ព្រែក​តាច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់​ដំបង។ តែ​ទោះ​យ៉ាង​អាជ្ញាធរ​អះអាង​ថា ជំងឺ​នេះ​មិន​ឆ្លង​មក​មនុស្ស​នោះ​ទេ។ នៅ​កម្ពុជា​ផ្ទុះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ដំបូង​នៅ​អំឡុង ខែ​មករា ឆ្នាំ​២០០៤ និង​ជា​បន្ត​បន្ទាប់​ទៀត។ តើអ្វី​ទៅ​ជា​ជំងឺ​ផ្តាសាយ​បក្សី H5N1? វីរុស​នេះ​ឆ្លង​ទៅ​មនុស្ស​ដោយ​របៀប​ណា?

១. អ្វី​ទៅ​ជា​ជំងឺ​ផ្តាសាយ​បក្សី H5N1 ?

វីរុស​ផ្តាសាយ​បក្សី H5N1 គឺ​ជា​វីរុស​គ្រុន​ផ្តាសាយ​មួយ​ប្រភេទ​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ និង​ឆ្លង​ខ្លាំង​នៅ​ក្នុង​បក្សី ដែល​គេ​ហៅ​ថា​ជំងឺ​ផ្តាសាយ​បក្សី នេះ​បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO)។ ការ​ចម្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ជា​រឿង​កម្រ តែ​ប្រសិន​បើ​ឆ្លង​ហើយ ​អត្រា​ស្លាប់​មាន​ដល់ ៦០% ឯណោះ។

២. វីរុស H5N1 ឆ្លង​ទៅ​មនុស្ស​របៀប​ណា?

ការ​ឆ្លង​មេរោគ H5N1 លើ​មនុស្ស​អាច​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​អត្រា​ស្លាប់​ខ្ពស់។ ប្រសិន​បើ​វីរុស​នេះ​ប្រែ​រូប វា​អាច​ចម្លង​យ៉ាង​ងាយ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយភាគ​ច្រើន​នៃ​ការ​ចម្លង​នោះ តាម​រយៈ​ការ​ប៉ះពាល់ ឬ​បរិភោគ​សត្វ​ឈឺ ដែល​ចម្អិន​មិន​បាន​ល្អ។

៣. រោគ​សញ្ញា​ជំងឺ​ផ្តាសាយ​បក្សី​លើ​មនុស្ស

– គ្រុន​ក្តៅ (កម្តៅលើសពី ៣៨អង្សាសេ)

– ក្អក ហៀរសម្បោរ

– ឈឺបំពង់ក

– ឈឺសាច់ដុំ

– ដង្ហក់ ពិបាកដង្ហើម

ឯរោគសញ្ញាដំបូងផ្សេងទៀតមាន

– ឈឺពោះ

– ឈឺទ្រូង

– រាក។

ផ្តាសាយបក្សី

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/01/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 13, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម