backup og meta

ជំងឺផ្ដាសាយបក្សី​អាច​ឆ្លងពីមនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀតដែរទេ?

ជំងឺផ្ដាសាយបក្សី​អាច​ឆ្លងពីមនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀតដែរទេ?

កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​ CDC កម្ពុជា បាន​ប្រកាស​ពី​ករណី​ស្លាប់​កុមារី អាយុ​១១ឆ្នាំ​ម្នាក់​ ដោយ​សារ​មេរោគ​ផ្ដាសាយ​បក្សី​H5N1។ កុមារី​រូប​​នេះ​មាន​ទី​លំនៅ​ក្នុង​ ភូមិ​ រលាំង​ ឃុំ​ រំលេច ស្រុក​ស៊ីធរកណ្តាល​ ខេត្តព្រៃវែង និង​បាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ថ្ងៃទី​១៦​ខែកុម្ភៈ និង​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​២២។ លទ្ធផល​តេស្ត​សំណាក​របស់​កុមារី​ដោយ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​បង្ហាញ​ថា​នាង​វិជ្ជមាន​មេរោគ​ផ្ដាសាយ​បក្សី​H5N1។

តើ​មេរោគ​ផ្ដាសាយ​បក្សី​ឆ្លង​មក​មនុស្ស​ដោយ​របៀប​ណា?

​បើ​តាម​ CDC អាមេរិក​វី​រុស​នេះ​អាច​ឆ្លង​ទៅ​មនុស្ស​បាន​តាម​រយៈ​​​​ការ​ប៉ះ​ពាល់​សត្វ​ដែល​មាន​ជាប់​វីរុស និង​ក៏​អាច​ពី​បរិយាកាស​​ដែល​មាន​វីរុស​នេះផង​ដែរ​។ វី​រុស​អាច​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​តាម​រយៈ​ភ្នែក ច្រមុះ ឬ​មាត់​ ពេល​ដក​ដង្ហើម​ចូល​។ ពេល​យើង​ប៉ះពាល់​បក្សី​ រស់ ឬ​ងាប់​មាន​វីរុស​នេះ ហើយ​យើង​យក​ដៃ​មក​ប៉ះ​ភ្នែក មាត់ ឬ​ច្រមុះ ​នោះ​វីរុស​នឹង​ឆ្លង​មក​យើង​បាន​​​។

រោគ​សញ្ញា​នៃ​ការ​ឆ្លង​ជំងឺ​នេះ​មាន​ដូច​ជា​ក្ដៅ​ខ្លួន​លើស​ពី​៣៨​អង្សា ឈឺ​ក ឈឺ​សាច់ដុំ និង​ក្អក​។​

ផ្តាសាយបក្សី

[embed-health-tool-heart-rate]

​តើ​វីរុស​នេះ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ទេ?

​អង្គការ​សុខ​ភាព​ពិភព​លោក​លើក​ឡើង​ថា​​ករណី​​វីរុស​នេះ​ឆ្លង​ពី​​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត គឺ​ជា​រឿង​កម្រ​កើត​មាន​។ CDC អាមេរិក​បញ្ជាក់​ដែរ​ថា ​ជំងឺ​ផ្ដាសាយ​បក្សី​កម្រង​នឹង​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ណាស់ ហើយ​បើទោះ​បី​ជា​មាន​ករណី​បែប​នេះ ក៏​មិន​ងាយ​នឹង​ឆ្លង​បន្ត​ទៅ​មនុស្ស​ផ្សេង​ទៀត​ដែរ​។

ទាក​ទង​នឹង​ករណី​ឆ្លង​ជំងឺ​ផ្ដាសាយ​បក្សី​នៅ​កម្ពុជា​នេះ នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​ឆ្លង​ CDC កម្ពុជា បាន​អំពាវ​នាវ​ឲ្យ​អ្នក​ដែល​បាន​ប៉ះ​ពាល់​បក្សី​ឈឺ ឬ​ងាប់​មិន​ថា​បក្សី​ស្រុក ព្រៃ ហើយ​មាន​ចេញ​រោគ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ឬ​ទាក់ទង​មក​មន្ត្រី​ក្រ​សួង​សុខា​ភិបាល​តាម​លេខ​១១៥។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Highly Pathogenic Avian Influenza A(H5N1) in Birds and Other Animals, https://www.cdc.gov/flu/avianflu/h5n1-animals.htm#:~:text=Highly%20pathogenic*%20avian%20influenza%20(HPAI,East%2C%20Europe%2C%20and%20Africa.

Current U.S. Bird Flu Situation in Humans, https://www.cdc.gov/flu/avianflu/inhumans.htm#:~:text=Since%20December%202021%2C%20fewer%20than,disease%20that%20resulted%20in%20death.

Influenza: H5N1, https://www.who.int/news-room/questions-and-answers/item/influenza-h5n1#:~:text=What%20is%20H5N1%3F,infection%20from%20person%20to%20person.

កំណែ​ប្រែបច្ចុប្បន្ន

23/02/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)

៨ ចំណុច បង្ការ និងទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សី


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Feb 23, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម