គួរដឹង! រោគសញ្ញាពុលចំណីអាហារកម្រិតស្រាល និងធ្ងន់ធ្ងរ
ពុលចំណីអាហារកើតឡើងដោយសារអ្វី? មួយរយៈពេលនេះ “Helloគ្រូពេទ្យ” សង្កេតឃើញថា អ្នកនៅលើបណ្ដាញសង្គមមួយចំនួន ញ៉ាំចំណីចំណុកប្លែកៗ ដែលគ្នាយើងមិនសូវពេញនិយមញ៉ាំពីមុនមក។ អាហារមិនមែនចេះតែឃើញទំនងញ៉ាំបានទាំងអស់នោះទេ ព្រោះវាអាចបង្កជារាករូស ក្អួត ឬពុលចំណីអាហារ ដែលគ្នាយើងមិនសូវជាដឹងច្បាស់ពីរោគសញ្ញាយ៉ាងម៉េចនៅឡើយ។ ការពុលអាហារកើតឡើងនៅពេលដែលយើងញ៉ាំអាហារដែលមានផ្ទុកមេរោគដូចជា ពពួកបាក់តេរី វីរុស និងប៉ារ៉ាស៊ីត។ រោគសញ្ញានៃអាការៈពុលចំណីអាហារខុសគ្នាទៅតាមប្រភពនៃការចម្លងមេរោគ ហើយអាចកើតមានក្នុងរយៈ១ម៉ោង ឬលើសនេះ បន្ទាប់ពីយើងញ៉ាំអាហារដែលមានផ្ទុកមេរោគ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។ រោគសញ្ញាពុលចំណីអាហារកម្រិតស្រាល ចង្អោរ ក្អួត រាករូសខ្លាំង (រាកទឹក ឬមានលាយឈាម) ឈឺ ចុកពោះ ក្ដៅខ្លួន ស្វែងយល់ពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យបញ្ហាលិង្គមិនឡើងរឹងអនឡាញ រោគសញ្ញាពុលចំណីអាហារកម្រិតធ្ងន់ ក្អួតញឹកញាប់ រាករូស លើសពី៣ថ្ងៃ ឈឺចុកចាប់ពោះខ្លាំង ខ្សោះជាតិទឹក (ស្ងួតមាត់ ស្រេកទឹកខ្លាំង មិនមានទឹកនោម…) ស្រវាំងភ្នែក ឬខ្សោយសាច់ដុំជាដើម។ [embed-health-tool-heart-rate] ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសទូទៅ និងជំងឺកុមារ ឲ្យដឹងថា ពេលពុលចំណីអាហារ ដាច់ខាតមិនត្រូវប្រើថ្នាំទប់រាកទេ ព្រោះវាអាចបណ្ដាលឲ្យប៉ះពាល់ពោះវៀនកាន់តែខ្លាំង។ ម៉្យាងវិញទៀត ក្នុងករណីដែលយើងពុលចំណីអាហារ គួរប្រញាប់ទៅរកគ្រូពេទ្យ […]