ពុលចំណីអាហារ

ពុល​ចំណីអាហារ​​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​​ពុល​ចំណី​អាហារ​ ​​​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ពុលចំណីអាហារ

គួរដឹង! រោគសញ្ញាពុលចំណីអាហារកម្រិតស្រាល និងធ្ងន់ធ្ងរ

ពុលចំណីអាហារកើតឡើងដោយសារអ្វី? មួយ​រយៈ​ពេល​នេះ “Helloគ្រូពេទ្យ” សង្កេត​ឃើញ​ថា អ្នក​នៅ​លើ​បណ្ដាញ​សង្គម​មួយ​ចំនួន ញ៉ាំ​ចំណី​ចំណុក​ប្លែកៗ ដែល​គ្នា​យើង​មិន​សូវ​ពេញ​និយម​ញ៉ាំ​ពី​មុន​មក។ អាហារ​មិន​មែន​ចេះ​តែ​ឃើញ​ទំនង​ញ៉ាំ​បាន​ទាំង​អស់​នោះ​ទេ ព្រោះ​វា​អាច​បង្ក​ជា​រាក​រូស ក្អួត ឬ​ពុល​ចំណី​អាហារ ដែល​គ្នា​យើង​មិន​សូវ​ជា​ដឹង​ច្បាស់​ពី​រោគ​សញ្ញា​​យ៉ាង​ម៉េច​នៅ​ឡើយ។ ការ​ពុល​អាហារ​កើត​ឡើង​នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ​ដូច​ជា ពពួក​បាក់តេរី វីរុស និង​ប៉ារ៉ាស៊ីត។ រោគ​សញ្ញា​នៃ​អាការៈ​ពុល​ចំណី​អាហារ​ខុស​គ្នា​ទៅ​តាម​ប្រភព​នៃ​ការ​ចម្លង​មេរោគ ហើយ​អាច​កើត​មាន​ក្នុង​រយៈ​១ម៉ោង ឬ​លើស​នេះ បន្ទាប់​ពី​យើង​ញ៉ាំ​អាហារ​ដែល​មាន​ផ្ទុក​មេរោគ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ រោគ​សញ្ញា​ពុល​ចំណី​អាហារ​កម្រិត​ស្រាល ចង្អោរ ក្អួត រាក​រូស​ខ្លាំង (រាកទឹក ឬ​មាន​លាយឈាម) ឈឺ ចុក​ពោះ ក្ដៅខ្លួន ស្វែងយល់ពីបញ្ហាប្រព័ន្ធរំលាយអាហារ ចុចទីនេះ គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ រោគ​សញ្ញា​ពុល​ចំណី​អាហារ​កម្រិត​ធ្ងន់ ក្អួត​ញឹកញាប់ រាក​រូស លើស​ពី​៣ថ្ងៃ ឈឺ​ចុក​ចាប់​ពោះ​ខ្លាំង ខ្សោះ​ជាតិ​ទឹក (ស្ងួត​មាត់ ស្រេក​ទឹកខ្លាំង មិន​មានទឹក​នោម…) ស្រវាំង​ភ្នែក ឬ​ខ្សោយ​សាច់​ដុំ​ជាដើម។ [embed-health-tool-heart-rate] ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ និង​ជំងឺ​កុមារ ឲ្យ​ដឹង​ថា ពេល​ពុល​ចំណី​អាហារ ដាច់​ខាត​មិន​ត្រូវ​ប្រើ​ថ្នាំ​ទប់​រាក​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ពោះ​វៀន​កាន់​តែ​ខ្លាំង។ ម៉្យាង​វិញ​ទៀត ក្នុង​ករណី​ដែល​យើង​ពុល​ចំណី​អាហារ គួរ​ប្រញាប់​ទៅ​រក​គ្រូពេទ្យ […]

ស្វែងរក ពុលចំណីអាហារ

ពុលចំណីអាហារ

វិធីសាស្រ្តចម្អិន និងទុកដាក់អាហារ បង្ការពុលអាហារ ឬរាករូស

ចំណី​អាហារ​កាល​ណា​តែ​យើង​ធ្វេស​ប្រហែស ចម្អិន​មិន​បាន​ឆ្អិន​ល្អ ខ្វះ​អនាម័យ ញ៉ាំទៅ​អាច​ឲ្យ​យើង​ពុល​ចំណី​អាហារ ទៅ​ជា​ក្អួត​ចង្អោរ បាត់បង់​ជាតិ​ទឹក គ្រុន​ក្តៅ ឈឺក្បាល រាករូស ឈឺ​ពេញ​ពោះ វិលមុខ អស់​កម្លាំង​ខ្លាំង​ឈាន​ទៅ​បាត់​បង់​ស្មារតី។ លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខា​ធិការ និង​ជា​អ្នក​នាំ​ពាក្យ ក្រសួង​សុខាភិបាល បាន​ទទូច​ឲ្យ​ពលរដ្ឋ ធ្វើ​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ ដើម្បី​សុវត្ថិភាព​ចំណី​អាហារ ចៀស​ផុត​ពី​ការ​ពុល​អាហារ​ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំ​បិណ្ឌ​នេះ។ ១. ចម្អិន​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ចំណី​អាហារ​គ្រប់​មុខ​យើង​ត្រូវ​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ពិសេស សាច់ សត្វស្លាប ស៊ុត និង​គ្រឿង​សមុទ្រ។ អាហារ​ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ អាច​ធ្វើ​ឲ្យ​​មាន​គ្រោះ​ថ្នាក់​ដល់​សុខ​ភាព​ដោយ​សារ​សម្បូរ​​ទៅ​ដោយ​ពពួក​វីរុស ​និង​បាក់តេរី​យ៉ាង​ច្រើន​សន្ធឹក។ ២. ទុក​ដាក់​ចំណី​អាហារ​ឲ្យ​បាន​ល្អ កុំ​ទុក​ដាក់​ច្របូក​ច្របល់​ចូល​គ្នា ត្រូវ​ដាក់​អាហារ​មិន​ទាន់​ចម្អិន​មួយដុំៗ​ផ្សេងៗ​គ្នា​ សូម្បី​តែ​ការ​ប្រើ​​ជ្រញ់​ក៏​អ៊ីចឹង​ដែរ ដូច​ជា​ សាច់​ឆៅ​ម្ខាង ហើយ​បន្លែ និង​ផ្លែ​ឈើ​ម្ខាង​ទៀត ឬមានជ្រញ់​សម្រាប់​ហាន់​សាច់​ផ្សេង បន្លែផ្សេង។ ឯ​អាហារ​ឆ្អិន​វិញ ទុក​ក្នុង​ចាន​ស្អាត កុំ​ប្រើ​លាយ​ជាមួយ​ចាន​ដាក់​របស់​ឆៅ ព្រោះ​អាច​​ចម្លង​មេរោគ​ដល់​អាហារ​ឆ្អិន​។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៣. កុំ​ទុក​ចំណី​អាហារ​រយៈ​ពេល​យូរ ការ​ទុក​ចំណី​អាហារ​រយៈពេល​យូរ ហើយ​មិន​បាន​គ្រប​ត្រឹម​ត្រូវ ធ្វើ​ឲ្យ​អាហារ​នោះ​ងាយ​នឹង​ផ្អូម ជូរ និង​មាន​សត្វ​រុយ ស្រមោច កន្លាត កណ្តុរ​វារ​កាត់ […]


ពុលចំណីអាហារ

កើតគ្រុនពោះវៀនដោយសារអី? គួរការពារម៉េចខ្លះ?

គ្រុន​ពោះវៀន​ជា​ជំងឺ​ដែល​គេ​ឧស្សាហ៍​កើត​មាន​ញឹក​ញាប់​ទាំង​លើ​កូន​ក្មេង និង​មនុស្ស​ធំ វា​បង្ក​ឡើង​ដោយ​បាក់​តេរី​ឈ្មោះ Salmonella Typhi។ តាម​ប្រភព​ផេក​ហ្វេសប៊ុក​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ជំងឺ​គ្រុន​ពោះវៀន​ជា​ជំងឺ​ឆ្លង ដែល​គំរាម​កំហែង​ដល់​អាយុ​ជីវិត បើ​យើង​ព្យាបាល​មិន​ទាន់​ពេល និង​ត្រឹម​ត្រូវ។ ១. មូល​​ហេតុ​នាំ​ឲ្យ​កើត​ជំងឺ​គ្រុន​ពោះវៀន ជំងឺ​គ្រុន​ពោះវៀន​ឆ្លង​តាម​រយៈ​ការ​បរិភោគ​ទឹក ឬ​អាហារ​ដែល​មាន​ផ្ទុក​នូវ​ពពួក​មេរោគ Salmonella ឬ​ប៉ះ​ពាល់​ជា​មួយ​មេរោគ​គ្រុន​ពោះ​វៀន ដែល​មាន​នៅ​កន្លែងមិន​ស្អាត និង​ក្នុង​បរិយាកាស​ជុំ​វិញ​ខ្លួន​យើង។ ២. រោគ​សញ្ញា​ជំងឺ​គ្រុន​ពោះវៀន – ក្តៅ​ខ្លួន ៣៩-៤០ អង្សារសេ – កម្តៅ និង​ជីពចរ​មិន​ស៊ី​សង្វាក់​គ្នា – អស់​កម្លាំង – ឈឺក្បាលខ្លាំង – ចង្អោរ – ពិបាក​បន្ទោរ​បង់ ឬ​​រាក​រូស – មាន​កន្ទួល​ក្រហម​នៅ​លើ​ស្បែក ពិសេស​ស្បែក​ពោះ (ករណី​តិច​តួច)។ [embed-health-tool-heart-rate] ៣. ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​វិធីសាស្ត្រ​ព្យាបាល ក្រៅ​ពី​សាកសួរ​នូវ​រោគ​សញ្ញា គ្រូពេទ្យ​អាច​នឹង​ពិនិត្យ​ឈាម ពិនិត្យ​លាមក និង​បណ្ដុះ​មេរោគ ដើម្បី​ដឹង​ពី​ប្រភេទ​មេរោគ ប្រើ​ថ្នាំ​សម្លាប់​មេរោគ​បាន​ត្រឹម​ត្រូវ។ ក្រោយ​ដឹង​ពី​ប្រភេទ​មេរោគ​ហើយ គ្រូពេទ្យ​អាច​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ (Antibiotic) ដើម្បី​សម្លាប់​មេរោគ ចំណែក​រយៈពេល​នៃ​ការ​ព្យាបាល អាស្រ័យ​ទៅ​លើ​ស្ថានភាព​របស់​អ្នក​ជំងឺ មិន​សូវ​ធ្ងន់ធ្ងរ ឬ​ធ្ងន់ធ្ងរ។ គណនា BMI គណនា BMR កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ ៤. វិធី​បង្ការ​ជំងឺ​គ្រុន​ពោះវៀន វិធី​បង្ការ​ជំងឺ​គ្រុន​ពោះវៀន​មិន​ស្មុគ​ស្មាញ​នោះ​ទេ គ្រាន់​តែ​យើង​បង្កើន​ទម្លាប់​ល្អ​ក្នុង​ការ​ធ្វើ​អនាម័យ ជាពិសេស​លាង​ដៃ​នឹង​សាប៊ូ​ក្រោយ​ពេល​បន្ទោរ​បង់​រួច និង​មុន​ពេល​ញ៉ាំ​អាហារ ហើយ​ត្រូវ​ផឹក​ទឹក​ស្អាត និង​ញ៉ាំ​ចំណី​អាហារ​ដែល​ឆ្អិន​ល្អ។ ក្រៅ​ពី​នោះ​យើង​អាចចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ពោះវៀន​ដែល​មាន​២ប្រភេទ គឺ​ប្រភេទ​ចាក់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ