ការរកឃើញរបស់អ្នកវិទ្យាសាស្ត្រ
ដោយប្រើប្រាស់ទិន្នន័យ Global Initiative on Sharing All Influenza Data (GISAID) អ្នកវិទ្យាសាស្ត្រនៅមន្ទីរពិសោធន៍ Los Alamos នៅសហរដ្ឋអាមេរិកបានសិក្សាទៅលើការផ្លាស់ប្តូរហ្សែនរបស់វីរុសនៅផ្នែកស្រួចនៅលើសំបករបស់វីរុសកូរ៉ូណា (Spike)។ ការសិក្សាលើកដំបូងបានរកឃើញថាមានការផ្លាស់ប្ដូរហ្សែនចំនួន១៤ ដែលក្នុងនោះមានមួយឈ្មោះថា D614G និងគួរឲ្យព្រួយបារម្ភ ព្រោះថាអាចធ្វើឲ្យវីរុសកាន់តែងាយឆ្លង។
ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យឡុងដុងដ៍ (UCL) ប្រទេសអង់គ្លេសបានប្រើទិន្នន័យដូចគ្នានឹងសហរដ្ឋអាមេរិកដែរ ដោយបានសិក្សាទៅលើហ្សែននៃវីរុសពីអ្នកឆ្លងជាង៧ ៥០០នាក់ជុំវិញពិភពលោក។ អ្នកទាំងនោះរកឃើញថាវីរុសកូវីដ១៩មានការផ្លាស់ប្ដូរហ្សែនចំនួន១៩៨ ប៉ុន្តែការផ្លាស់ប្ដូរនេះមិនមានអ្វីគួរឲ្យបារម្ភទេ។