ថ្លែសារពិសេសនៅរសៀលនេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ក្នុងករណីមានអ្នកជំងឺកូវីដ-១៩ ស្លាប់ សម្រេចយកការបូជាសព មិនមែនបញ្ចុះទេ។
សម្តេចនាយករដ្ឋមន្ត្រីបន្តថា ទោះបីទំនៀមទម្លាប់ជនជាតិខ្លះមិនឲ្យបូជា តែកម្ពុជាសម្រេចយកការបូជាសពអ្នកជំងឺកូវីដ ១៩ ដោយសារតែមិនមានដីសម្រាប់បញ្ចុះសព ហើយក៏ជាវិធានការដែលងាយស្រួលក្នុងការគ្រប់គ្រប់ជំងឺកូវីដ ១៩។
សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា ប៉ុន្មានថ្ងៃមុន ជនជាតិចិនដែលស្លាប់អំឡុងពេលព្យាបាលជំងឺកូវីដ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅសម្រេចបូជាដែរ។
[embed-health-tool-bmi]