មានករណីវិជ្ជមានកូវីដ ១៩ ដល់ទៅ ៦៤ករណីនៅថ្ងៃនេះ និងមានករណីជាសះស្បើយ ១១ករណី។ ករណីវិជ្ជមានកូវីដ ១៩ ទាំង ៦៤នាក់នោះ ក្រសួងសុខាភិបាលថា ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទាំងអស់។
សរុបតួលេខអ្នកឆ្លងកូវីដ ១៩ ក្នុងសហគមន៍ ២០ កុម្ភៈ កើនឡើងដល់ ៦១៣នាក់ ចំណែកតួលេខឆ្លងកូវីដ ១៩ ទូទាំងប្រទេស មាន ១១២៤ករណី ក្នុងនោះព្យាបាលជាសះស្បើយមាន ៥៤៩ករណី និងកំពុងសម្រាកព្យាបាល ៥៧៤ករណី។
[embed-health-tool-bmi]