តារាចម្រៀង សុគន្ធនិសា ក៏តេស្តឃើញវិជ្ជមានកូវីដ ១៩ ដែរ នៅព្រឹកនេះ។ តាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ បានបង្ហោះសារថា “នាងខ្ញុំ សុគន្ធនិសា (sokunnisa ) បានធ្វេីតេស្ត កូវីដ19 ឥឡូវនេះ ជម្រាបជូនដល់បងប្អូនជាសាធារណៈថា ខ្ញុំបាន positive ហេីយ គឺមានមេរោគនេះហេីយ ចឹងសូមបងប្អូនទាំងអស់មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ដេីម្បីសុវត្តិភាព ខ្លួនឯងនិងក្រុមគ្រួសារ សូមជូនពរឲ្យបងប្អូនទាំងអស់ឆ្លងផុតពីជំងឺនេះ សូូមទោសបងប្អូនដែលខ្ញុំអត់បានឆ្លេីយតប អធ្យាស្រ័យផងណាបងប្អូន”។
តារារាចម្រៀងស្រីរូបនេះក៏បានបញ្ជាក់ដែរថា ក្នុងចំណោមអ្នកនៅក្នុងផ្ទះជាមួយទាំង ៧នាក់ មានតែខ្លួនម្នាក់ប៉ុណ្ណោះដែលតេស្តឃើញវិជ្ជមានកូវីដ ១៩។
គិតមកដល់ពេលនេះមានសិល្បករចំនួន ៤នាក់ហើយដែលវិជ្ជមានកូវីដ ១៩ ក្នុងនោះមានពិធីការិនី កែវ ចាន់និមល តារាចម្រៀង ណុប បាយ៉ារិទ្ធ តារាចម្រៀង វី ឌីណែត និង សុគន្ធនិសា។
[embed-health-tool-bmi]