backup og meta

ក្មេងៗឆ្លងកូវីដ ១៩ កាន់តែច្រើនហើយ ព្រឹកនេះមានដល់ទៅ ៦នាក់ សូមប្រយ័ត្នកូនចៅ

ក្មេងៗឆ្លងកូវីដ ១៩ កាន់តែច្រើនហើយ ព្រឹកនេះមានដល់ទៅ ៦នាក់ សូមប្រយ័ត្នកូនចៅ

ក្នុង​​ចំណោម​ករណីវិជ្ជមាន​កូវីដ ១៩ ចំនួន​ ៦២ករណី​នៅ​ព្រឹក​នេះ មាន​​កុមារាកុមារី ចំនួន ៦នាក់។ ក្នុង​សេចក្តី​ជូន​ព័ត៌មានរបស់ក្រសួងសុខាភិបាល កុមារទាំង ៦នាក់ ដែលបានរកឃើញឆ្លងជំងឺកូវីដ ១៩ នៅថ្ងៃទី១១ មីនា ក្នុងព្រឹត្តិការណ៍សហគមន៍នោះមាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃែវង និងកណ្តាល។

១. កុមារាជនជាតិខ្មែរ អាយុ ១ឆ្នាំ៦ខែ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ

២. កុមារីជនជាតិខ្មែរ អាយុ ១៣ឆ្នាំ រស់នៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល

៣. កុមារាជនជាតិខ្មែរ អាយុ ៩ឆ្នាំ រស់នៅឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង

៤. កុមារីជនជាតិខ្មែរ អាយុ ២ឆ្នាំ រស់នៅឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង

៥. កុមារីជនជាតិខ្មែរ អាយុ ១៥ឆ្នាំ រស់នៅឃុំព្រែកខ្សាយ ស្រុកពាមរ៍ ខេត្តព្រៃវែង

៦. កុមារាជនជាតិខ្មែរ អាយុ ៦ឆ្នាំ រស់នៅរាជធានីភ្នំពេញ។

ក្នុង​ករណី​ដែល​ក្មេង​តូច​ឆ្លង​ជំងឺ COVID-19 រោគសញ្ញា​គឺ​មិន​ខុស​ពី​រោគសញ្ញា​លើ​មនុស្ស​ពេញ​វ័យ​ទេ។ រោគសញ្ញា​ទាំង​នោះ​មាន​ដូចជា​ពិបាក​ដក​ដង្ហើម ក្អក គ្រុន​ក្ដៅ និង​ច្រមុះ​ហិត​លែង​ដឹង​ក្លិន​ជាដើម។ ប៉ុន្តែ​ក្រៅ​ពី​ការ​សម្គាល់​ដោយ​អាការៈ​ពិបាក​ដក​ដង្ហើម ក្មេង​អាច​នឹង​មាន​កន្ទួល​ក្រហម អស់​កម្លាំង និង​បញ្ហា​ផ្សេង​ទៀត​ដែល​ធ្វើឲ្យ​ក្មេង​មិន​អាច​គេង​លក់​បាន។ ម៉ាក់ប៉ា​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​ប្រសិនជា​កូន​អាការៈ​ខាងលើ ហើយគេង​រហូត​ និង​មិន​ញ៉ាំ​អ្វី​ទាំងអស់ ឬ​ធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​ផ្សេងៗ។

យ៉ាង​ណា​មិញ ម៉ាក់ប៉ា​អាច​នឹង​មាន​ការ​ពិបាក​ក្នុង​ការ​សម្គាល់​មើល​រោគសញ្ញា​របស់​កូន​ប្រសិនជា​កូនបាន​​ឆ្លង​ជំងឺ COVID-19 ក្នុង​លក្ខខណ្ឌ​មិនមាន​រោគសញ្ញា។ ក្នុង​ស្ថានភាព​នេះ​ ម៉ាក់ប៉ា​អាច​នឹង​មិន​សូវ​ពិបាក​ចិត្ត​លើ​សុវត្ថិភាព​របស់​កូន ​ព្រោះ​រាងកាយ​របស់​កូន​អាច​ទប់ស្កាត់​នឹង​វីរុស​បាន​ល្អ។ គ្រូពេទ្យ​គ្រាន់​តែ​ផ្តល់​ការ​ណែនាំ​ដល់​ម៉ាក់ប៉ា​ក្នុង​ការ​ថែទាំ​កូន​អំឡុង​ពេល​ឈឺ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​បារម្ភ​គឺ​ម៉ាក់ប៉ា បងប្អូន និង​សហគមន៍ ​ព្រោះ​ពួកគេ​អាច​ឆ្លង​បាន។ វិធី​ដែល​ជួយ​ឲ្យ​ម៉ាក់ប៉ា​សម្គាល់​លើ​កូន​ដែល​​ឆ្លង​ជំងឺ​ COVID-19​ តែ​មិន​មាន​រោគសញ្ញា​បាន​ គឺ​តាម​រយៈ​ការ​តាមដាន​ពេល​កូន​​ជួប​ជាមួយ​អ្នក​ដទៃ​។ ការ​ធ្វើ​តេស្ដ​ទៅ​លើ​​ក្មេង​ដែល​ឆ្លង​ តែ​មិន​មាន​រោគសញ្ញា​គឺ​អាស្រ័យ​លើ​អ្នក​ដែល​កូន​នៅ​ជាមួយ ឬ​បាន​ជួប។

ដោយ​ឡែក ក្មេង​ដែល​ឆ្លង​ជំងឺ COVID-19 អាច​នឹង​មាន​ជំងឺ​រលាក​សរីរាង្គ​ច្រើន ​ទោះបីជា​ករណី​កម្រ​ក៏​ដោយ។ ជំងឺ​នេះ​អាច​កើត​​មាន​ប៉ុន្មាន​ថ្ងៃ ឬ​សប្ដាហ៍​ក្រោយ​ពី​ក្មេង​ឆ្លង​ជំងឺ COVID-19។ អាការៈ​ជំងឺ​កម្រ​នេះ​រួមមាន​គ្រុនក្ដៅ​មិន​បាត់​ ឈឺ​ពោះ រាករូស ដៃ​ជើង​ឡើង​ក្រហម ឬ​ហើម ប្រេះ​បបូរ​មាត់ និង​ភ្នែក​ក្រហម។ ក្រៅ​ពី​សញ្ញា​ទាំង​នេះ ​អាការៈ​ពិបាក​ដក​ដង្ហើម​ក៏​អាច​កើត​មាន​ទោះ​ជា​ករណី​កម្រ​ជួប​ក៏​ដោយ។ ភាគច្រើន​ក្មេង​ដែល​កើត​មាន​ជំងឺ​នេះ​ត្រូវ​សម្រាក​នៅ​មន្ទីរ​ពេទ្យ និង​ក្មេង​មួយ​ចំនួន​ទៀត​អាច​នឹង​ត្រូវ​បញ្ជូន​ទៅ​ផ្នែក​សង្គ្រោះ​បន្ទាន់។

ហេតុ​នេះ​ហើយ​ម៉ាក់ប៉ា​អាច​បង្ការ​មិន​ឲ្យ​កូន​ឆ្លង​ជំងឺ COVID-19 ឬ​ជំងឺ​រលាក​សរីរាង្គ​ច្រើន​បង្ក​ដោយ​ COVID-19 បាន​ដោយ​រក្សា​អនាម័យ​លាង​ដៃ​នឹង​សាប៊ូ​ជាប្រចាំ ពាក់​ម៉ាស់ និងអនុវត្ត​ការ​​រក្សា​គម្លាត​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/03/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 12, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម