រូបភាព៖ ជា ពិសី
មានករណីវិជ្ជមានកូវីដ ១៩ ថ្មី ចំនួន ៤១នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២១ កុម្ភៈ ទាំងអស់។ ករណីវិជ្ជមានទាំង ៤១នាក់នោះភាគច្រើន មានអាសយដ្ឋាននៅឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ក្រៅពីករណីវិជ្ជមានខាងលើ ក៏មានករណីជាសះស្បើយពីកូវីដ ១៩ ចំនួន ២៤នាក់ដែរ។
ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹម ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងកូវីដ ១៩ សរុប ១៣០៥នាក់
– អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ៧៩២នាក់
– កំពុងសម្រាកព្យាបាល ៦៥៦នាក់
– ព្យាបាលជាសះស្បើយ ៦៤៨នាក់
– ស្លាប់ ១នាក់។
[embed-health-tool-bmi]