រូបភាព៖ ជា ពិសី
មានករណីវិជ្ជមានកូវីដ១៩ ចំនួន ៣នាក់ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នៅលើបណ្តាញសង្គមរបស់អភិបាលខណ្ឌឫស្សី ឯកឧត្តម ជា ពិសី បានបញ្ជាក់ថា អ្នកមានវិជ្ជមានកូវីដ១៩ ទាំង ៣នាក់នោះ ជាអ្នកផ្ទះរស់នៅជាមួយបុរស អាយុ២២ឆ្នាំ ជាសមាជិកក្រុមរាំរបស់តារាចម្រៀង សុគន្ធនិសា មានទីតាំងនៅផ្ទះលេខ៤៤ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ជិតផ្សារសាំហាន់)។
១. ស្ត្រី អាយុ ៤៧ ឆ្នាំ
២. បុរស អាយុ ៣០ ឆ្នាំ
៣. កុមារី អាយុ ១២ ឆ្នាំ
បច្ចុប្បន្នអ្នកឆ្លងកូវីដ ១៩ ទាំង ៣នាក់ ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាលនៅអតីតសណ្ឋាគារThe Great Duke រីឯអ្នកដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងផ្ទះ ត្រូវបានឲ្យធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះបន្តទៀត ហើយអាជ្ញាធរបានបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន។
[embed-health-tool-bmi]