ករណីវិជ្ជមានកូវីដ ១៩ នៅថ្ងៃទី១៧ មីនា មានចំនួន ៣៦នាក់ ខណៈអ្នកជាសះស្បើយមានដល់ទៅ ៥៨នាក់។
ក្នុងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល អ្នកឆ្លងកូវីដ ១៩ ទាំង ៣៦នាក់នោះ មានម្នាក់ជាអ្នកធ្វើដំណើរមកកម្ពុជា ចំណែក ៣៥នាក់ទៀតជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១
– អ្នកឆ្លងកូវីដ ១៩ សរុប ១៥៤១នាក់
– អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ១០២៥នាក់
– ព្យាបាលជាសះស្បើយ ៨៩៨នាក់
– កំពុងសម្រាកព្យាបាល ៦៤០នាក់
– ស្លាប់ ១នាក់។
[embed-health-tool-bmi]