brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

បុរសនៅបឹងសាឡាង ស្លាប់ដោយសារជំងឺកូវីដ ១៩ ជាមន្ត្រីនគរបាល

បុរស​អាយុ ៤៦ឆ្នាំ ដែល​រស់នៅ​សង្កាត់​បឹង​សាឡាង ស្លាប់​ដោយ​ជំងឺកូវីដ-១៩ មាន​តួនាទី​ជាអនុសេនីយត្រី ឈ្មោះ គឹម ឃីស៊ុន។

បុរសនៅបឹងសាឡាង ស្លាប់ដោយសារជំងឺកូវីដ ១៩ ជាមន្ត្រីនគរបាល

នៅ​លើ​ផេក​របស់​សាលា​ខណ្ឌ​ទួលគោក នា​យប់​នេះ បាន​បង្ហោះ​សកម្មភាព​របស់អភិបាល​ខណ្ឌ​ ដឹកនាំ​ក្រុម​ការងារ ចុះ​សួរ​សុខទុក្ខ និង​យក​អំណោយ​ទៅ​ជូន​គ្រួសារ​សព​លោក អ.ត្រី គឹម ឃីស៊ុន ស្ថិត​នៅ​ផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក។

គួរ​បញ្ជាក់​ថា នេះ​​គឺ​​ជា​​ករណី​​ស្លាប់​​ទី៣ ដោយសារ​​ជំងឺ​​កូវីដ១៩ នៅ​​កម្ពុជា គិត​​ចាប់​​តាំង​​ពី​​​ផ្ទុះ​​នូវ​​ជំងឺ​កូវីដ ១៩ នេះ​​មក។ ករណីស្លាប់​ទី១ ជា​បុរស​ជនជាតិ​ខ្មែរ​ អាយុ ៥០ឆ្នាំ ​​នៅ​​សង្កាត់​​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​​ភ្នំពេញ និង​ករណីទី២ ជាស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៦២ឆ្នាំ រស់​នៅ​សង្កាត់ស្នោ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 19/03/2021