បុរសអាយុ ៤៦ឆ្នាំ ដែលរស់នៅសង្កាត់បឹងសាឡាង ស្លាប់ដោយជំងឺកូវីដ-១៩ មានតួនាទីជាអនុសេនីយត្រី ឈ្មោះ គឹម ឃីស៊ុន។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
បុរសអាយុ ៤៦ឆ្នាំ ដែលរស់នៅសង្កាត់បឹងសាឡាង ស្លាប់ដោយជំងឺកូវីដ-១៩ មានតួនាទីជាអនុសេនីយត្រី ឈ្មោះ គឹម ឃីស៊ុន។
នៅលើផេករបស់សាលាខណ្ឌទួលគោក នាយប់នេះ បានបង្ហោះសកម្មភាពរបស់អភិបាលខណ្ឌ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងយកអំណោយទៅជូនគ្រួសារសពលោក អ.ត្រី គឹម ឃីស៊ុន ស្ថិតនៅផ្ទះលេខ១៥ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
គួរបញ្ជាក់ថា នេះគឺជាករណីស្លាប់ទី៣ ដោយសារជំងឺកូវីដ១៩ នៅកម្ពុជា គិតចាប់តាំងពីផ្ទុះនូវជំងឺកូវីដ ១៩ នេះមក។ ករណីស្លាប់ទី១ ជាបុរសជនជាតិខ្មែរ អាយុ ៥០ឆ្នាំ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងករណីទី២ ជាស្ត្រីជនជាតិខ្មែរ អាយុ ៦២ឆ្នាំ រស់នៅសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕