មានការលើកឡើងថា អ្នកមានក្រុមឈាម O មិនឆ្លងកូវីដនោះទេ លើកលែងក្រុមឈាមផ្សេងៗទៀត។ តើអ្នកដែលមានក្រុមឈាម O ពិតជាមិនឆ្លងកូវីដ ១៩ មែនឬ?
មានការលើកឡើងថា អ្នកមានក្រុមឈាម O មិនឆ្លងកូវីដនោះទេ លើកលែងក្រុមឈាមផ្សេងៗទៀត។ តើអ្នកដែលមានក្រុមឈាម O ពិតជាមិនឆ្លងកូវីដ ១៩ មែនឬ?

អ្នកមានឈាមក្រុម O មិនមែនមិនឆ្លងកូវីដ ១៩ នោះទេ គ្រាន់តែប្រឈមតិចជាងអ្នកមានឈាមក្រុម A ក្រុមB និង ក្រុមAB នេះបើតាមលទ្ធផលនៃការសិក្សាជាង៤០ និងថ្មីចុងក្រោយទើបចេញផ្សាយកាលពីថ្ងៃទី ៣មីនា ២០២១ ដោយក្រុមអ្នកស្រាវជ្រាវអាមេរិកនៅសាកលវិទ្យាល័យ Harvard និង Emory។ ការសិក្សានោះក៏បានបង្ហាញថា វីរុសកូវីដ ១៩ ហាក់ចូលចិត្តទៅតោងកោសិកានៃប្រព័ន្ធផ្លូវដង្ហើមរបស់មនុស្សមានឈាមក្រុម A ជាងមនុស្សមានឈាម B និងO។
ដូចគ្នានេះដែរ ការសិក្សាមួយនៅប្រទេសកាណាដា បានបង្ហាញថា អ្នកដែលមានក្រុមឈាម O ឬក៏រ៉េស៊ីស (-) មានហានិភ័យឆ្លងវីរុសកូវីដ ១៩ ទាប។ ក្នុងចំណោមពលរដ្ឋកាណាដា ២២៥.៥៥៦ នាក់ដែលបានតេស្តរកវីរុសកូវីដ ១៩ អ្នកមានក្រុមឈាម O មានហានិភ័យនៃការឆ្លងកូវីដ ១២% ទាបជាង ហើយហានិភ័យនៃការឈឺធ្ងន់ ឬស្លាប់ដោយសារជំងឺនេះ មាន ១៣ % ទាបជាង បើប្រៀបធៀបនឹងអ្នកដែលមានឈាមប្រភេទ A, AB ឬ B។
វេជ្ជបណ្ឌិត Joel Ray នៃមន្ទីរពេទ្យ St. Michael’s Hospital ក្នុងទីក្រុងតូរ៉ុនតូបានប្រាប់ reutersថា អ្នកមានក្រុម O ឬក៏រ៉េស៊ីស (-) អាចបង្កើតអង្គបដិប្រាណដែលអាចស្គាល់ផ្នែកខ្លះនៃវីរុសកូវីដ ១៩។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.researchgate.net/publication/348771490_ABO_Blood_Types_and_COVID-19_Spurious_Anecdotal_or_Truly_Important_Relationships_A_Reasoned_Review_of_Available_Data
https://www.reuters.com/article/us-health-coronavirus-science-idUSKBN2872LH
កំណែប្រែបច្ចុប្បន្ន
23/03/2021
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ