តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ពិតអត់ អ្នកមានក្រុមឈាម O មិនឆ្លងកូវីដ ១៩?

    ពិតអត់ អ្នកមានក្រុមឈាម O មិនឆ្លងកូវីដ ១៩?

    មាន​ការ​លើក​ឡើង​ថា អ្នក​មាន​ក្រុម​ឈាម O មិន​ឆ្លង​កូវីដ​នោះ​ទេ លើក​លែង​ក្រុម​ឈាម​ផ្សេងៗ​ទៀត។ តើ​អ្នក​ដែល​មាន​ក្រុម​ឈាម O ពិត​ជា​មិន​ឆ្លង​កូវីដ ១៩ មែន​ឬ?

    អ្នក​មាន​ឈាម​ក្រុម​ O មិន​មែន​មិន​ឆ្លង​កូវីដ ១៩ នោះ​ទេ គ្រាន់​តែ​ប្រឈម​តិច​ជាង​អ្នក​មាន​ឈាម​ក្រុម A ក្រុម​B និង​ ក្រុមAB នេះបើ​តាម​លទ្ធផល​នៃ​ការ​សិក្សា​ជាង​៤០ និង​ថ្មី​ចុងក្រោយ​​ទើប​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ៣មីនា ២០២១ ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​អាមេរិក​​នៅ​សាកលវិទ្យាល័យ​ Harvard និង​ Emory។ ការ​សិក្សា​នោះ​ក៏​បាន​បង្ហាញ​ថា វីរុស​កូវីដ ១៩ ហាក់​ចូល​ចិត្ត​​ទៅ​តោង​កោសិកា​នៃ​ប្រព័ន្ធ​ផ្លូវដង្ហើមរបស់​មនុស្ស​មាន​ឈាម​ក្រុម​ A ជាង​មនុស្ស​មាន​ឈាម​ B និងO។

    ដូច​គ្នា​នេះ​ដែរ ការ​សិក្សា​មួយ​នៅ​ប្រទេស​កាណាដា បាន​បង្ហាញ​ថា អ្នក​ដែល​មាន​ក្រុម​ឈាម O ឬ​ក៏​រ៉េស៊ីស (-) មាន​ហានិភ័យ​ឆ្លង​វីរុស​កូវីដ ១៩ ទាប។ ក្នុង​ចំណោម​ពលរដ្ឋ​កាណាដា ២២៥.៥៥៦ នាក់​ដែល​បាន​តេស្ត​រក​វីរុស​កូវីដ ១៩ អ្នក​មាន​ក្រុម​ឈាម O មានហានិភ័យនៃការឆ្លងកូវីដ ១២% ទាបជាង ហើយហានិភ័យនៃការឈឺធ្ងន់ ឬស្លាប់ដោយសារជំងឺនេះ មាន ១៣ % ទាបជាង បើប្រៀបធៀបនឹងអ្នកដែលមានឈាមប្រភេទ A, AB ឬ B។

    វេជ្ជបណ្ឌិត Joel Ray នៃ​មន្ទីរពេទ្យ St. Michael’s Hospital ក្នុង​ទីក្រុង​តូរ៉ុនតូ​បាន​ប្រាប់ reutersថា អ្នក​មានក្រុម O ឬក៏​រ៉េស៊ីស (-) អាច​បង្កើត​អង្គបដិប្រាណ​ដែល​អាច​ស្គាល់​ផ្នែក​ខ្លះ​នៃ​វីរុស​កូវីដ ១៩។

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.researchgate.net/publication/348771490_ABO_Blood_Types_and_COVID-19_Spurious_Anecdotal_or_Truly_Important_Relationships_A_Reasoned_Review_of_Available_Data

    https://www.reuters.com/article/us-health-coronavirus-science-idUSKBN2872LH

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 23/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត