brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

អ្នកជំងឺកូវីដ ១៩ ធ្លាប់ចូលទិញទំនិញនៅផ្សារឡាក់គី ចាក់អង្រែក្រោម

អ្នកជំងឺកូវីដ ១៩ ធ្លាប់ចូលទិញទំនិញនៅផ្សារឡាក់គី ចាក់អង្រែក្រោម

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅទិញអីវ៉ាន់ ឬធ្លាប់ពាក់ព័ន្ធជាមួយអ្នកធ្វើការនៅផ្សារឡាក់គី ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ជិតរង្វង់មូលព្រះនរាយន៍ ក្រុងតាខ្មៅ ចាប់ពីចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១​ ម៉ោង ១៦៖៥០ តទៅ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។

ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ ១៩។ ចំពោះទីតាំងដែលត្រូវធ្វើតេស្ត មាននៅ​វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យ​បឹង​ត្របែក​ មណ្ឌលសុខភាពចាក់អង្រែក្រោម​ មន្ទីរ​ពេទ្យមិត្តភាពខ្មែរ-សូវៀត​ និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ ដេត ធន្នី · កែ 24/03/2021