អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ នៃក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅទិញអីវ៉ាន់ ឬធ្លាប់ពាក់ព័ន្ធជាមួយអ្នកធ្វើការនៅផ្សារឡាក់គី ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ជិតរង្វង់មូលព្រះនរាយន៍ ក្រុងតាខ្មៅ ចាប់ពីចាប់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៦៖៥០ តទៅ សូមដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។
ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ ១៩។ ចំពោះទីតាំងដែលត្រូវធ្វើតេស្ត មាននៅវិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។