backup og meta

សម្តេច ហ៊ុន សែន ស្នើឲ្យពិចារណាការព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល នៅតាមផ្ទះ

សម្តេច ហ៊ុន សែន ស្នើឲ្យពិចារណាការព្យាបាលអ្នកជំងឺកូវីដ ១៩ កម្រិតស្រាល នៅតាមផ្ទះ

ក្នុង​សារ​ជា​សំឡេង​នៅ​ព្រឹក​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​ឲ្យ​ពិចារណា​វិធីសាស្ត្រ​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​នៅ​តាម​ផ្ទះ ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​មាន​អ្នក​ជំងឺកូវីដ ១៩ ច្រើន រួម​មាន​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប​ជាដើម។

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​ថា កាល​ពី​ពេល​ប្រជុំ​អន្តរ​ក្រសួង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​បាន​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​ព្យាបាល​តាម​ផ្ទះ ឥឡូវ​នេះ​ដល់ពេលត្រូវ​ព្យាករណ៍​សភាពការណ៍​ជាមុន អំពី​លទ្ធភាព​ទ្រទ្រង់​បាន​នៃ​មន្ទីរពេទ្យ ប្រសិន​​បើ​​ជំងឺ​​មិន​ថម​ថយ​ទេ​នោះ មន្ទីរពេទ្យ​នឹង​ពេញ​ហៀរ ជោរជន់​ទៅ​ដោយ​អ្នកជំងឺ​ទាំងស្រាល​ទាំង​ធ្ងន់។

“យើង​មិន​អាច​ទទួល​អស់​ទេ ក្នុង​ករណី​កើន​ឡើង​ថែម​ទៀត អ្នក​ជា​តិច អ្នក​ចូល​ច្រើន ទោះបី​ជា​យើង​រៀបចំ​មន្ទីរពេទ្យ​ប៉ុន្មាន​ទៀត​ក៏​មិន​គ្រប់​ដែរ អ៊ីចឹង​វិធី​ដោះស្រាយ មាន​តែ​ទុក​អ្នក​ដែល​មាន​វិជ្ជមាន​កូវីដ ១៩ ប៉ុន្តែ​ស្រាល ទុក​ព្យាបាល​នៅ​តាម​ផ្ទះ”។

សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​រៀបចំ​ក្រម​ប្រណិបត្តិ​សម្រាប់​ការ​ព្យាបាល​អ្នក​ជំងឺ​កូវីដ ១៩ កម្រិត​ស្រាល​នៅ​តាម​ផ្ទះ​ឲ្យ​ហើយ។ ក្នុងក​រណី​អ្នក​ជំងឺ​មាន​ផ្ទះ​តូច​ ដែល​អាច​ឆ្លង​រាលដាល​ដល់​ក្រុម​គ្រួសារ ត្រូវ​តែ​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/04/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម