បុរសអាយុ ៣៦ឆ្នាំ រស់នៅភូមិសំបួរ សង្កាត់ដង្កោ រាជធានីភ្នំពេញ ស្លាប់ដោយសារជំងឺកូវីដ ១៩ នៅថ្ងៃទី១០ មេសា ២០២១ វេលាម៉ោង ១៖៤០នាទីរសៀល។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល បុរសខាងលើបានរកឃើញវិជ្ជមានកូវីដ ១៩ ហើយបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី០៧ មេសា ដោយអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ខ្លាំង តម្រូវឲ្យក្រុមគ្រូពេទ្យប្រើម៉ាស៊ីនជំនួយដង្ហើម និងធ្វើចលនាបេះដូង តែនៅតែមិនអាចជួយសង្គ្រោះបាន។
[embed-health-tool-bmi]