ថ្ងៃទី១២ ខែមេសា ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២៧៧ករណី ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ និងមានករណីជាសះស្បើយ ៦០នាក់។ ជាមួយគ្នានេះដែរ អាជ្ញាធរខណ្ឌដូនពេញ បានឲ្យដឹងនៅព្រឹកនេះដែរថា ខ្លួនបានសម្រេចបិទផ្សារចាស់ បន្ទាប់ពីបានរកឃើញថាមានអ្នកវិជ្ជមានកូវីដ១៩ នៅក្នុងផ្សារ។
ស្ថានភាពជំងឺកូវីដ ១៩ គិតត្រឹមព្រឹក ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១
– អ្នកឆ្លងកូវីដ១៩ សរុប ៤ ៥១៥នាក់
– អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ៣ ៩៨២ នាក់
– ព្យាបាលជាសះស្បើយ ២២១២នាក់
– កំពុងសម្រាកព្យាបាល ២ ២៦៨នាក់
– ស្លាប់ ៣០នាក់។
[embed-health-tool-bmi]