backup og meta

នាយករដ្ឋមន្ត្រីចេញបញ្ជាម្តងទៀត ហាមផ្តាច់ពលរដ្ឋចេញពីផ្ទះ នៅកន្លែងណាគឺនៅកន្លែងនោះ

នាយករដ្ឋមន្ត្រីចេញបញ្ជាម្តងទៀត ហាមផ្តាច់ពលរដ្ឋចេញពីផ្ទះ នៅកន្លែងណាគឺនៅកន្លែងនោះ

នៅ​រសៀល​ថ្ងៃទី១៦ មេសា នេះ សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​សារ​បន្ទាន់​ថ្មី​មួយ​ទៀត ពាក់ព័ន្ធ​នឹង​ការ​បិទខ្ទប់ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ដោយ​បញ្ជា​ទៅ​កាន់​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ ត្រូវ​តែ​អនុវត្ត​វិធានការ​ឱ្យ​បាន​តឹង​រឺង​បំផុត មិន​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ឬ​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​នោះ​ឡើយ។

“ពេល​នោះ​គឺ​នៅ​ផ្ទះ​ណា​ត្រូវ​នៅ​ផ្ទះ​នោះ នៅ​ភូមិ​ណា​ត្រូវ​នៅ​ភូមិ​នោះ នៅ​ទី​កន្លែង​ណា​គឺ​នៅ​ទី​កន្លែង​នោះ ក្នុងរយៈពេល ១៤ថ្ងៃ ករណី​នោះ​គឺ​លើកលែង​ករណី​មួយ​ចំនួន ប៉ុន្តែ​មិន​មែន​ចេះ​តែ​លើក​លែង​នោះ​ទេ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ទ្រាំទ្រ​ការ​លំបាក ក្នុង​ពេល​ប្រទេស​ជាតិ​ជួប​ការ​លំបាក”។

ក្នុង​សារ​សំឡេង​នេះ​សម្តេច​តេជោ បាន​កត់​សម្គាល់​ឃើញ​ថា រយៈពេល​ពីរថ្ងៃ​នៃ​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុងតាខ្មៅនេះ នៅ​តែ​មាន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ។ ​សម្តេច​នាយក​រដ្ឋមន្ត្រី បញ្ជា​ដាច់​ណាត់​មិន​ឲ្យ​ពលរដ្ឋ​ចេញពី​ទីក្រុង​ភ្នំពេញ ហើយ​ក៏​មិន​អនុញ្ញាត​ឲ្យ​មនុស្ស​ទៅ​ស្រុក​ហើយ​ត្រលប់​មក​វិញ ដើម្បី​ចូល​ក្រុង​ភ្នំពេញ​ដែរ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/04/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 16, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម