backup og meta

អំឡុងបិទខ្ទប់ អ្នកដល់ពេលចាក់វ៉ាក់សាំងកូវីដដូសទី២ ជាប់នៅទីណា អាចចាក់នៅទីនោះបាន

អំឡុងបិទខ្ទប់ អ្នកដល់ពេលចាក់វ៉ាក់សាំងកូវីដដូសទី២ ជាប់នៅទីណា អាចចាក់នៅទីនោះបាន
ក្នុង​អំឡុង​ពេល​បិទខ្ទប់ អ្នក​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ-១៩ ដូសទី២ ហើយ​ជាប់​បម្រាម​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ចាក់​វ៉ាក់សាំង​នៅ​ទីកន្លែងដែល​បាន​ចាក់​លើកទី១ រួច បុគ្គល​នោះ​អាច​ទទួល​វ៉ាក់សាំង​ដូសទី២ នៅ​ខេត្តដែលបាន​ស្នាក់​នៅ មានន័យថា​បើ​ជាប់​នៅ​ខេត្ត​ណា ត្រូវ​ចាក់​នៅ​ខេត្តនោះ​តែ​ម្តង។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល តាម​រយៈ​សារ​ជា​សំឡេង​នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១នេះ។
អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូបនេះ​បន្តថា អ្នក​ដែល​ជាប់​បម្រាម​ត្រូវ​ទំនាក់​ទំនង​ជាមួយ​មន្ទីរសុខាភិបាល​ខេត្តនោះ ដើម្បី​ទទួល​បាន​ការ​ចាក់វ៉ាក់សាំង​ដូសទី២ ទៅ​តាម​ថ្ងៃកំណត់ ដោយ​មិន​ហួស​ចន្លោះពី ១៤-២១ថ្ងៃ ក្រោយ​ចាក់​ដូស​លើកទី១ សម្រាប់​វ៉ាក់សាំង​សុីណូវ៉ាក់។
ដើម្បី​សម្រួលដល់​បញ្ហា​ខាងលើ​នេះ គណៈកម្មការ​ចំពោះកិច្ច​ចាក់​វ៉ាក់សាំងកូវីដ-១៩ ក្នុង​ក្របខណ្ឌ​ទូទាំង​ប្រទេស នឹង​ចាត់ចែង​ដឹក​វ៉ាក់សាំង​ទៅ​ផ្គត់ផ្គង់​ដល់​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត ទាំង២៥ គឺក្នុង១ខេត្ត ផ្តល់​​វ៉ាក់សាំង ២០០ដូស សម្រាប់​ត្រៀម​បម្រុង​ទុក​ចាក់​ជូន​បុគ្គល ដែល​បាន​ជាប់បម្រាម​បិទ​ខ្ទប់ នៅ​តាម​បណ្តា​ខេត្ត​នីមួយៗ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

17/04/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម