រូបភាព៖ ទទក
រូបភាព៖ ទទក

ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញត្រូវផ្អាកជាបន្ទាន់ និងជាបណ្ដោះអាសន្នចំនួន ៣ថ្ងៃ ពីថ្ងៃទី ១៧-១៩ មេសា ២០២១។ នេះបើតាមរយៈសារជាសំឡេងបន្ទាន់មួយរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៅព្រឹកនេះ។
“តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញត្រូវផ្អាកជាបន្ទាន់ ត្រូវផ្អាកជាបណ្ដោះអាសន្នចំនួន ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៧ ខែមេសា ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២១” ។
លោកជំទាវបានបន្តថា ការចាក់វ៉ាក់សាំងកូវីដ-១៩ នឹងត្រូវដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរមកកាន់រាជធានីភ្នំពេញដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ត្រូវវិញត្រលប់ទៅកាន់ទីកន្លែងដែលខ្លួនស្នាក់នៅវិញ ហើយត្រូវរង់ចាំការណែនាំសារជាថ្មី ដែលគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នឹងចេញផ្សាយ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
17/04/2021
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ