backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ការចាក់វ៉ាក់សាំងកូវីដ ១៩ នៅភ្នំពេញ ត្រូវផ្អាកជាបន្ទាន់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 17, 2021

ការចាក់វ៉ាក់សាំងកូវីដ ១៩ នៅភ្នំពេញ ត្រូវផ្អាកជាបន្ទាន់

រូបភាព៖ ទទក

ការ​ចាក់​វ៉ាក់សាំងកូវីដ-១៩ នៅ​រាជធានី​ភ្នំពេញ​ត្រូវ​ផ្អាក​ជា​បន្ទាន់ និងជា​បណ្ដោះ​អាសន្ន​ចំនួន ៣ថ្ងៃ ពីថ្ងៃទី ១៧-១៩ មេសា ២០២១។ នេះ​បើ​តាម​រយៈ​សារ​ជា​សំឡេង​បន្ទាន់​មួយ​របស់​លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​នៅ​ព្រឹក​នេះ។

“តាម​ការ​សម្រេច​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នៅ​រាជធានី​ភ្នំពេញ​ត្រូវ​ផ្អាក​ជា​បន្ទាន់ ត្រូវ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ចំនួន ៣ថ្ងៃ ដោយ​គិត​ចាប់​ពីថ្ងៃទី ១៧ ខែមេសា ដល់​ថ្ងៃទី ១៩ ខែ​មេសា ឆ្នាំ ២០២១” ។

លោក​ជំទាវ​បាន​បន្តថា ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នឹង​ត្រូវ​ដំណើរ​ការ​ជា​ធម្មតា​ឡើង​វិញ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នេះ ត្រូវ​វិញ​ត្រលប់​ទៅ​កាន់​ទី​កន្លែង​ដែល​ខ្លួន​ស្នាក់​នៅ​វិញ ហើយ​ត្រូវ​រង់ចាំ​ការ​ណែនាំ​សារ​ជា​ថ្មី ដែល​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នឹង​ចេញ​ផ្សាយ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 17, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម