backup og meta

បុរសជនជាតិខ្មែរម្នាក់ អាយុទើបតែ ២៤ឆ្នាំ ស្លាប់ដោយសារកូវីដ ១៩ មុនមកដល់ពេទ្យ

បុរសជនជាតិខ្មែរម្នាក់ អាយុទើបតែ ២៤ឆ្នាំ ស្លាប់ដោយសារកូវីដ ១៩ មុនមកដល់ពេទ្យ

តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល នៅថ្ងៃទី២៣ មេសា ២០២១ មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺកូវីដ ១៩ ដល់ទៅ ១០នាក់ ក្នុង​នោះ​មានអ្នក​រស់នៅ​រាជធានី​ភ្នំពេញ ៨នាក់ ​ស្វាយរៀង​ ម្នាក់ និង​ខេត្ត​បន្ទាយមានជ័យ ម្នាក់។

អ្វីគួរ​ឲ្យ​កត់​សម្គាល់ នៅ​លេខ​រៀង​ទី៥ ជា​បុរស​ជនជាតិខ្មែរ អាយុ ២៤ឆ្នាំ រស់នៅ​ក្រុងបាវិត ខេត្តស្វាយរៀង បាន​ស្លាប់​មុន​ពេល​ចូល​ដល់​មណ្ឌលព្យាបាល​ជំងឺ​កូវីដ ១៩។ តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ស្វាយរៀង បុរស​ខាងលើ​មាន​អាការៈ​ក្តៅខ្លួន ក្អក ហត់​ដង្ហក់ខ្លាំង បាន​ចូលមក​ដល់​មណ្ឌល​ព្យាបាល​កូវីដ ១៩ បាវិត ពេល​ដល់​​មណ្ឌល​ព្យាបាល​ត្រូវ​បានគ្រូពេទ្យ​បញ្ជាក់ថា អ្នក​ជំងឺ​បាត់បង់​ជីវិត​ទៅហើយ​មុន​ពេលមក​ដល់​មណ្ឌល​ព្យាបាល​ នៅថ្ងៃទី២២ ខែមេសា ២០២១ វេលាម៉ោង៨៖០០។ ជា​ករណី​សង្ស័យ សព​ត្រូវ​បាន​យក​សំណាក ដោយ​ទទួល​បានលទ្ធផល​វិជ្ជមាន​កូវីដ ១៩។

នៅ​ក្នុង​សេចក្តី​លិខិត​រំលែក​ទុក្ខ​របស់​រដ្ឋបាល​ខេត្តស្វាយរៀង​ឯណេះវិញ បាន​បញ្ជាក់ថា បុរស​វ័យ ២៤ឆ្នាំ ​ខាងលើ មានឈ្មោះ ឡេង លីណា ជាពលរដ្ឋ​រស់នៅ​ភូមិ​បាវិត​កណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត​ស្វាយរៀង។

កូវីដ ១៩ កូវីដ ១៩

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

24/04/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 24, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម