រដ្ឋបាលរាជធានីភ្នំពេញនៅព្រលប់នេះ បានប្រកាសជាផ្លូវការស្តីពីការកំណត់តំបន់ក្រហម លឿងទុំ និងតំបន់លឿង ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់រាជធានីភ្នំពេញ។
បើតាមឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បើទោះបីជារដ្ឋបាលរាជធានីភ្នំពេញបានកំណត់អំពីភូមិសាស្ត្រក្នុងតំបន់បិទខ្ទប់ជា តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងរួចហើយក៏ដោយ ក៏វិធានការដែលត្រូវយកមកអនុវត្តសម្រាប់តំបន់នីមួយៗទាំងនោះ មានប្រសិទ្ធភាពអនុវត្តចាប់ពីម៉ោងសូន្យ នៃថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ តទៅ។
[embed-health-tool-bmi]