សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារពិសេសនៅព្រឹកថ្ងៃទីនេះ ដោយអំពាវនាវដល់ម្ចាស់ផ្ទះជួល អគ្គិសនី និងរដ្ឋករទឹក បញ្ចេញកាយវិការមនុស្សធម៌សម្រាប់កម្មករ-កម្មការិនី នៅតំបន់បិទខ្ទប់ និងតំបន់ក្រហម។
ការលើកឡើងបែបនេះ ដោយមានការទាមទារយកថ្លៃឈ្នួលផ្ទះពីកម្មករ កម្មការនី ក្នុងពេលដែលកម្មករកម្មការនី មិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ គឺតំបន់ក្រហមនៅឡើយ ។ ប្រមុខរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា បើម្ចាស់ផ្ទះឈ្នួលទាំងឡាយ អាចនឹងធ្វើទៅបាន ត្រូវរួមគ្នាធ្វើ ដើម្បីជួយដល់កម្មករ កម្មាការិនី តាមរយៈការបញ្ចុះថ្លៃឈ្នួលផ្ទះ ដែលបាននឹងកំពុងស្នាក់នៅ ក្នុងចំនួនតិច ឬច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន។ បើសិនជាម្ចាស់ផ្ទះជួលខ្លះ អាចលើកលែងទៅបាន ក្នុង១ខែ ២ខែឬ៣ខែ ក៏សុំធ្វើការលើកលែង។
[embed-health-tool-bmi]