backup og meta

វ៉ាក់សាំងកូវីដ-១៩ អាចការពារសុខភាពយើងពីវីរុសបំប្លែងខ្លួនទេ?

វ៉ាក់សាំងកូវីដ-១៩ អាចការពារសុខភាពយើងពីវីរុសបំប្លែងខ្លួនទេ?

មក​ដល់​ថ្ងៃ​នេះ គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ទទួល​បាន​វ៉ាក់សាំង​កូវីដ-១៩ ការពារ​ខ្លួន​យើង​ពី​ការ​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​សាហាវ​នេះហើយ។ បន្ទាប់​ពី​ចាក់​គ្រប់​ដូស ​(២ដូស) ​រួច​ហើយ ប្រព័ន្ធ​ការពារ​រាង​កាយ​នឹង​ចាប់​ផ្ដើម​បង្កើត​អង់ទីករ​កាន់តែ​ខ្លាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩។ ប៉ុន្តែ វ៉ាក់សាំង​កូវីដ-១៩ អាច​ការពារ​ខ្លួន​យើង​ពី​ជំងឺ​កូវីដ-១៩​ បំប្លែងខ្លួនបាន​ដែរ​ទេ?

ឆ្លើយ​តប​នឹង​ចម្ងល់​មួយ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត Katharine O’brien បម្រើ​ការ​នៅ​អង្គការ​សុខភាព​ពិភព (WHO) បាន​ឲ្យ​ដឹង​ថា តាម​សង្កេត​មើល​ពី​វ៉ាក់សាំង​កូវីដ-១៩​ ដែល​កំពុង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​នេះ​ឃើញ​ថា វ៉ាក់សាំង​កូវីដ-១៩ នៅ​តែ​អាច​ការពារ​ខ្លួន​យើង​បាន​វីរុស​កូវីដ-១៩​ បំប្លែងថ្មី​មួយ​ចំនួន​។ ទោះ​បី​ជា វា​មិន​សូវ​មាន​ប្រសិទ្ធភាព​ខ្ពស់​ទប់ទល់​នឹង​វីរុស​កូវីដ-១៩ ​ធម្មតា​ក៏​ដោយ ក៏​វា​ផ្ដល់​រនាំង​ប្រឆាំង​នឹង​វីរុស​កូវីដ-១៩​ បំប្លែង​ថ្មី​បាន​ដែរ។

ក្រោយ​ចាក់​វ៉ាក់សាំង​ហើយ​អាច​ការពារ​ខ្លួន​យើង​ពី​ប្រភេទ​វីរុស​កូវីដ-១៩​ បំប្លែង​ថ្មី នៅ​ថ្ងៃ​អនាគត​បាន​អត់?

លោក​ស្រី​បញ្ជាក់​ឲ្យ​ដឹង​ទៀត យើង​គួរ​តែ​រំពឹង​ទុក​នូវ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ជា​ច្រើន​ទៀត​នៅ​ថ្ងៃ​ខាង​មុខ ពីព្រោះ​នេះ​ជា​អ្វី​ដែល​វីរុស​ធ្វើ ពោល​គឺ​ពពួក​វីរុស​ចូល​ចិត្ត​បង្កើត​ថ្មី ឬ​បំប្លែង​ខ្លួន​វា​ទៅ​ជា​វីរុស​មួយ​ប្រភេទ​ទៀត​ជា​បន្ត​បន្ទាប់។ ខណៈ​អ្នក​ផលិត​វ៉ាក់សាំង​កំពុង​ព្យាយាម​សម្រប​សម្រួល និង​បង្កើត​វ៉ាក់សាំង​ដែល​ល្អ​បំផុត​សម្រាប់​ទប់ទល់​នឹង​វីរុស​កូវីដ-១៩ ទាំង​ធម្មតា និង​ពពួកបំប្លែង​ថ្មី​ផ្សេងៗ។ វ៉ាក់សាំង​ដែល​យើង​មាន​សព្វ​ថ្ងៃ​សុទ្ធ​តែ​អាច​ការពារ​យើង​បាន​ពី​ពពួក​វីរុស​កូវីដ-១៩​ បំប្លែង​ថ្មី​ជា​ច្រើន ស្របពេល​ដែល​ខាង​អ្នក​វិទ្យាសាស្ត្រ​កំពុង​សិក្សា​ពី​ការ​ឆ្លើយ​តប​របស់​ពពួក​វីរុស​បម្លែង​ថ្មី ទៅ​នឹង​វ៉ាក់សាំង​កូវីដ-១៩។

វេជ្ជបណ្ឌិត​ដដែល​បន្ត​ថា អ្វី​ដែល​សំខាន់​នោះ គឺ​យើង​ត្រូវ​តែ​បន្ត​ការ​ពាក់​ម៉ាស់ និង​ធ្វើ​ការ​ណែនាំ​ពី​វិធាន​ការ​ទប់​ស្កាត់ការ​ឆ្លង​វីរុស​កូវីដ-១៩​ ទោះ​បី​ជា​យើង​ចាក់​វ៉ាក់​សាំង​កូវីដ-១៩ ​បាន​គ្រប់​ចំនួន​ក៏​ដោយ។ ទោះ​ជា​ពេល​នេះ យើង​ឃើញ​ថា វ៉ាក់សាំង​កូវីដ-១៩​ អាច​ការពារ​វីរុស​កូវីដ-១៩​ បំប្លែង​ថ្មី​បាន​មួយ​ចំនួន​ក៏​ដោយ តែ​យើង​នៅ​មិន​ទាន់​ដឹង​ថា​វា​អាច​ទប់​ទល់​នឹង​វីរុសបំប្លែង​ថ្មី​នៅ​ថ្ងៃ​ខាង​មុខ​បាន​ល្អ​ប៉ុនណា​នោះ​ទេ។

វ៉ាក់សាំង

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.who.int/emergencies/diseases/novel-coronavirus-2019/media-resources/science-in-5/episode-31—vaccines-variants-and-doses

កំណែ​ប្រែបច្ចុប្បន្ន

11/05/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

រដ្ឋបាលខេត្តកំពង់ចាមប្រកាសពីការស្លាប់កម្មការិនីម្នាក់ដោយសារកូវីដ និងមានផ្ទៃពោះ ៧ខែ

បិទខ្ទប់ភូមិមួយនៅខេត្តតាកែវ ក្រោយមានអ្នកឆ្លងកូវីដ ១៩ ច្រើននាក់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ May 11, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម