backup og meta

ប៉ាស្ទ័ររកឃើញវីរុសកូវីដបំប្លែងថ្មីគួរឲ្យបារម្ភ លើពលករខ្មែរ ៣នាក់មកពីថៃ

ប៉ាស្ទ័ររកឃើញវីរុសកូវីដបំប្លែងថ្មីគួរឲ្យបារម្ភ លើពលករខ្មែរ ៣នាក់មកពីថៃ

វិទ្យាស្ថានប៉ាស្ទ័របាន​រកឃើញវីរុសបំប្លែងថ្មី ប្រភេទ B.1.617 លើ​អ្នកជំងឺ​ជា​ពលករ​ខ្មែរ ចំនួន ៣នាក់ ដែល​ទើប​ត្រលប់​មកពី​ប្រទេសថៃ នៅថ្ងៃទី៤ មិថុនា ២០២១នេះ។

អ្នក​ជំងឺ​ដែល​ជា​ពលករ​ខ្មែរទាំង ៣នាក់នោះ មាន​ស្ត្រី២នាក់ និង​​បុរស​ម្នាក់ ដោយ​ម្នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ឧត្តរមានជ័យ ម្នាក់កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកភ្នំ ខេត្ត​បាត់ដំបង និង​ម្នាក់​ទៀត​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មោងឫស្សី ខេត្ត​បាត់ដំបង។

នៅ​ក្នុង​សេចក្តីជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាលចេញ​នៅ​យប់នេះ បាន​បញ្ជាប់​ថា  វីរុស​បំប្លែង​ថ្មី​ប្រភេទ B.1.617 ដែល​ពិភពលោក​មាន​ការព្រួយ​បារម្ភ​ខ្លាំងនេះ ត្រូវ​បាន​គេរក​ឃើញ​នៅ​បណ្តា​ប្រទេស​ចំនួន៧ ហើយ នៅក្នុង​តំបន់​អាស៊ាន​យើងនេះ  ក្នុងនោះ​មាន​ប្រទេស​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និងកម្ពុជា។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

04/06/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ស្រ្តីជនជាតិអាមេរិកម្នាក់ធ្លាក់ខ្លួនពិការ និងស្ទើរតែបាត់បង់ជីវិត ក្រោយញ៉ាំត្រីទីឡាយ៉ា

កម្ពុជា ប្រកាសរកឃើញករណីថ្មីនៃជំងឺអុតស្វាញ២នាក់ទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 04, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម