នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ ១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនពីជំងឺកូវីដ-១៩ ជាពិសេសអ្នកដែលរស់នៅក្នុងខណ្ឌ និងសង្កាត់ដូចខាងក្រោម។
១. ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ១ ២ និង៣, កាកាប១)
២. ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ១ និង៣ ចាក់អង្រែលើ, ចាក់អង្រែក្រោម)
៣. ខណ្ឌ ដង្កោ (ពងទឹក ដង្កោ ព្រែកកំពឹស ស្ពានថ្ម)
៤. ខណ្ឌ កំបូល (កំបូល កន្ទោក ស្នោរ)
៥. ខណ្ឌ សែនសុខ (គោកឃ្លាង ឃ្មួញ អូរបែកក្អម)
៦. ខណ្ឌ ឫស្សីកែវ (ឫស្សីកែវ គីឡូម៉ែត្រលេខ៦ ច្រាំងចំរេះ១ ទួលសង្កែ១ ស្វាយប៉ាក)
៧. ខណ្ឌ ៧មករា (មនោរម្យ មិត្តភាព អូរឫស្សី២ វាលវង់ អូរឫស្សី១)
៨. ខណ្ឌ ទួលគោក (បឹងកក់២ ផ្សារដេប៉ូ៣)
៩. ខណ្ឌ ច្បារអំពៅ (និរោធ ក្បាលកោះ ព្រែកប្រា)
១០. ខណ្ឌ ចំការមន (ទួលទំពូង២ ផ្សារដើមថ្កូវ ទន្លេបាសាក់)
១១. ខណឌ ដូនពេញ (ស្រះចក ជ័យជំនះ ផ្សារថ្មី៣)
១២. ខណ្ឌ បឹងកេងកង (ទំនប់ទឹក បឹងកេងកង៣)
[embed-health-tool-bmi]