backup og meta

រកឃើញវីរុសបំប្លែងថ្មី Delta នាំចូលពីថៃច្រើនករណី ក្រសួងប្រកាសថា វីរុសនេះសាហាវជាងមុន១៥ដង

រកឃើញវីរុសបំប្លែងថ្មី Delta នាំចូលពីថៃច្រើនករណី ក្រសួងប្រកាសថា វីរុសនេះសាហាវជាងមុន១៥ដង

ថ្ងៃនេះ​ក្រសួង​សុខាភិបាល​បាន​​ប្រកាស​ថា កម្ពុជា​រក​ឃើញ​ការ​នាំ​ចូល​នូវ​ជំងឺ​កូវីដ ១៩ វីរុស​បំប្លែងថ្មី​ប្រភេទ Delta ច្រើន​ករណី លើ​ពលករ​ចំណាកស្រុក​ត្រលប់​ពី​ប្រទេស​ថៃ ។

ក្នុង​សចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល ស្តីពី​ការ​ពង្រឹង​ការ​អនុវត្តន៍​វិធានការ​ការពារ ការ​ចម្លង​វីរុសកូវីដ ១៩ (រួម​ទាំង​ពពួក​បំប្លែងថ្មី) បានបញ្ជាក់​ថា ការ​ដក​ពិសោធន៍​ការ​ចម្លង​នៃ​វីរុស​បំប្លែង​ថ្មី Delta នៅ​ប្រទេស​មួយ​ចំនួន មាន​សភាព​សាហាវ​ខ្លាំង​ជាង​វីរុសកូវីដ ១៩ បំប្លែងមុនៗ​ប្រហែល​ដល់​ទៅ ១៥ដង។

ក្រៅ​ពី​ការ​ចម្លង​មាន​សភាព​សាហាវ​ខ្លាំង គេ​នៅ​មិនទាន់​ដឹង​ថា​ វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta នេះ​មាន​អត្តចរិត​បែបណា និង​នៅ​កន្លែង​ណា​ដែរ ហើយរហូត​ដល់​បច្ចុប្បន្ន​ក៏​មិន​អាច​ដឹង​ដែរ​ថា បុគ្គល​ដែល​បាន​ឆ្លង​វីរុស​នេះ​បាន​ប៉ះពាល់​អីខ្លះ? ស្របពេល​ដែលបុគ្គល​កើតជំងឺ​កូវីដ ១៩ ក៏​ប្រហែល​ជា​មិនដឹងថា​ខ្លួន​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ផង។

ការពារ​ខ្លួន​ពី​វីរុសកូវីដ ១៩ ទាំង​វីរុស​ពី​មុន និង​បំប្លែង​ថ្មីប្រភេទ Delta ក្រសួង​សុខាភិបាល​ទទូច​ឲ្យ​ពលរដ្ឋ​បន្ត​ការពារ​ខ្លួន កុំ​ភ្លេច​ខ្លួន​ឲ្យសោះ ត្រូវចេះ​ផ្លាស់ប្តូរ​ទម្លាប់​រស់នៅ​របស់​ខ្លួន​តាម​បែប​គន្លង​ថ្មី។

ខាងក្រោម​នេះ​ជា​សេចក្តី​ជូន​ព័ត៌មាន​លម្អិតរបស់​ក្រសួង​សុខាភិបាល ស្តីពីការ​ពង្រឹង​ការ​អនុវត្តន៍​វិធានការ​ការពារ ការ​ចម្លង​វីរុសកូវីដ ១៩ (រួម​ទាំង​ពពួក​បំប្លែងថ្មី)។

វីរុសបំប្លែងថ្មី

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/06/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម