backup og meta

ជំទាវ ឱ វណ្ណឌីន លើកឡើងថា ស្ថានភាពជំងឺកូវីដ ១៩​ សឹងតែឈានផុតបន្ទាត់ក្រហមហើយ

ជំទាវ ឱ វណ្ណឌីន លើកឡើងថា ស្ថានភាពជំងឺកូវីដ ១៩​ សឹងតែឈានផុតបន្ទាត់ក្រហមហើយ

លោក​​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ​និង​​ជា​​អ្នក​​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​លើក​ឡើង​ថា ស្ថានភាព​ជំងឺ​កូវីដ ១៩ បាន​ឈាន​ដល់​បន្ទាត់ក្រហម សឹងតែឈានផុតបន្ទាត់ក្រហម​ហើយ។

“ឥលូវ​ហ្នឹង​យើង​សឹង​តែ​ឈាន​ផុត​​បន្ទាត់ក្រហមហើយ អ៊ីចឹង​យើង​អត់​ចង់​ឲ្យ​ស្ថានភាព​នៃ​ការ​វាយលុក​ជំងឺកូវីដ ១៩ លើស​ពី​បន្ទាត់​ក្រហម​របស់យើង​ទេ កាលណា​លើស​ចូល​ទៅ​បន្ទាត់​ក្រហម​ហើយ​បងប្អូន​ពិបាក​ណាស់ ដែល​ចូល​ទៅ​ដល់​ការ​រាតត្បាត​ទ្រង់ទ្រាយ​ធំ​នៅ​សហគមន៍​របស់យើង”។

ថ្លែង​ប្រាប់ BTV លោក​ជំទាវថា កាលណា​តែ​ជំងឺ​កូវីដ ១៩ រាតត្បាត​ទ្រង់ទ្រាយ​ធំ​ចូល​ទៅ​ក្នុង​សហគមន៍ ដែល​ហួស​សមត្ថភាព​ក្នុង​ការ​គ្រប់គ្រង និងព្យាបាល​ជំងឺ ដែល​ធ្វើ​ឲ្យ​ករណី​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ ១៩ មាន​ចំនួន​ច្រើន ឯ​ប្រជាពលរដ្ឋ​ក៏​មាន​ពិបាក​ក្នុង​ការ​របប​រកស៊ី ដែលប្រការ​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​សេដ្ឋកិច្ច​គ្រួសារ និង​ប្រទេសជាតិ។​

ការ​លើក​ឡើង​បែបនេះ ស្រប​ពេល​ដែល​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ មួយរយៈ​ចុងក្រោយ​នេះ​មាន​ការ​កើន​ឡើង ឯ​ចំនួន​ក៏​ស្លាប់​ក៏​ច្រើន ហើយ​កម្ពុជា​ក៏បាន​រក​ឃើញ​វីរុស​បំប្លែង​ថ្មី​ប្រភេទ Delta ជា​បន្ត​បន្ទាប់ ដែល​មក​ពេល​នេះ ចំនួន​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី Delta កើន​ដល់ ២២នាក់​ហើយ។

ក្នុង​ស្ថានភាព​នេះ លោក​ជំទាវ​ថា យើង​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺកូវីដ ១៩ ឲ្យ​បាន​សកម្ម​ផុត។

គិតត្រឹម​ព្រឹក​ថ្ងៃទី២៩ មិថុនា ឆ្នាំ២០២១ នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ ១៩ សរុបទូទាំង​ប្រទេស ៤៩ ២២៥នាក់ ក្នុង​នោះ​ព្យាបាលជា​សះស្បើយ ៤៣ ៤៧៣នាក់ និង​មាន​អ្នក​ស្លាប់ ៥៧៥នាក់។

កូវីដ ១៩

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

29/06/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

តោះមកដឹងពីវិធីបង្ការជំងឺបង្កឡើងដោយវីរុសណូរ៉ូ (Norovirus)

ចូលចិត្តញុាំអាហារទាំងនេះឆៅ ប្រយ័ត្នឆ្លងវីរុសណូរ៉ូ (Norovirus)


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 29, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម