backup og meta

រោគសញ្ញាកូវីដ-១៩ តាមកម្រិតស្រាល មធ្យម ធ្ងន់ធ្ងរ យើងគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 07, 2021

    រោគសញ្ញាកូវីដ-១៩ តាមកម្រិតស្រាល មធ្យម ធ្ងន់ធ្ងរ យើងគួរដឹង

    រោគសញ្ញា​កូវីដ-១៩ ទូទៅ​មួយ​ចំនួន គ្នា​យើង​ច្បាស់​ជា​បាន​ដឹង បាន​ឮ​ឡើង​សឹក​ត្រចៀក​ហើយ​ដូច​ជា ក្ដៅ​ខ្លួន ក្អក​ ឈឺបំពង់ក និយាយ​ទៅ​គឺ​ស្រដៀង​នឹង​រោគ​សញ្ញា​​ជំងឺ​ផ្ដាសាយ​ធម្មតា យើង​អាច​ច្រឡំ​គ្នា​បាន។ រោគ​សញ្ញា​នៃ​ជំងឺ​កូវីដ-១៩ លេច​ឡើង​ទៅ​តាម​កម្រិត​ដែល​យើង​ឈឺ​ពី​ស្រាល ទៅ​មធ្យម ទៅ​ធ្ងន់ធ្ងរ ហើយ​ចំពោះ​បុគ្គល​មួយ​ចំនួន​អាច​វិជ្ជមាន​កូវីដ-១៩ តែ​មិន​មាន​ចេញ​រោគ​សញ្ញា​ទេ។

    ​រោគសញ្ញា​កូវីដ-១៩ ចាត់​ចូល​ជា​ប៉ុន្មាន​កម្រិត?

    ពាក្យ​ដែល​ត្រូវ​បាន​ប្រើ​ជា​ទូទៅ ដើម្បី​ចាត់​ថ្នាក់​ជំងឺ​កូវីដ-១៩គឺ គ្មាន​រោគ​សញ្ញា ស្រាល មធ្យម ធ្ងន់ធ្ងរ និង​គ្រោះ​ថ្នាក់។

    ចុះ​រោគ​សញ្ញា​កូវីដ-១៩​ទាំង ៥​កម្រិត​ខុស​គ្នា​ដូច​ម្ដេច?

    ភាព​ខុស​គ្នា​រវាង​រោគ​សញ្ញា​កូវីដ-១៩​ទាំង ​៥ ​កម្រិត​មាន​ដូច​ជា៖

    ១. គ្មាន​រោគ​សញ្ញា៖ ករណី​នេះ មាន​ន័យ​ថា យើង​អាច​វិជ្ជមាន​កូវីដ-១៩ តែ​មិន​មាន​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ ពិសេស​បើ​យើង​រស់​នៅ​ជាមួយ​អ្នក​កើត​កូវីដ-១៩ តែ​យើង​គ្មាន​រោគ​សញ្ញា។ ទោះ​ជា​យ៉ាង​ណា យោង​តាម​ការ​សិក្សា​របស់​ Pubmed សហរដ្ឋអាមេរិក បាន​អះអាង​ថា ចំនួន​​មនុស្ស​វិជ្ជមាន​កូវីដ-១៩ តែ​មិន​មាន​រោគ​សញ្ញា​មាន​ភាគ​រយ​តិច​បំផុត គឺ​ប្រហែល មនុស្ស ១នាក់ ក្នុង​ចំណោម​មនុស្ស ៥នាក់។

    ២. ស្រាល និង មធ្យម៖ អ្នក​ជំងឺ​កម្រិត​ស្រាល មាន​រោគសញ្ញា​ដូច​ជំងឺ​ផ្ដាសាយ​ដែរ​ដូចជា ​ក្អកស្ងួត និង​គ្រុនក្ដៅ ប៉ុន្តែ កម្ដៅ​អាច​ឡើង​មិន​ដល់ ៣៧,៨ អង្សាសេ​ទេ ហើយ​ពេល​ខ្លះ​អាច​ក្អក​តិច​តួច ឬ​មិន​ក្អក​សោះ​តែ​ម្ដង។ ក្រៅ​ពី​នេះ អ្នក​ជំងឺ​អាច​មាន​រោគ​សញ្ញា​ដូច​ជា៖

    – ហិត​មិន​ដឹង​ក្លិន ឬ​ញ៉ាំ​មិន​ដឹង​រសជាតិ

    – ល្វើយ អស់​កម្លាំង

    – ឈឺ​សាច់ដុំ ឬ​ឈឺ​ក្បាល

    – ឈឺក

    – តឹង​ច្រមុះ ឬ​ហៀរសម្បោរ

    ៣. ធ្ងន់ធ្ងរ៖ ករណី​ធ្ងន់ធ្ងរ​មាន​ន័យ​ថា អ្នក​ជំងឺ​កូវីដ-១៩​ អាច​មាន​ការ​រលាក​សួត​ហើយ។ ករណី​ធ្ងន់ធ្ងរ​មាន​ភាគរយ​កើត​ឡើង​ខ្ពស់ ប្រសិន​បើ​យើង​មាន​វ័យ​ចាស់ ឬ​មាន​ស្ថានភាព​សុខភាព​ណា​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ងាយ​រង​គ្រោះ។ រោគ​សញ្ញា​កូវីដ-១៩ ក្នុង​ករណី​ធ្ងន់ធ្ងរ​មាន​ដូច​ជា៖

    – ពិបាក​ដក​ដង្ហើម

    – ពិបាក​និយាយ

    – ឈឺ​ចុង​ទ្រូង ពោះ ឬ​ខ្នង​ពេល​ដក​ដង្ហើម

    – សីតុណ្ហភាព​រាងកាយ​ខ្ពស់

    ៤. គ្រោះថ្នាក់៖ ចំពោះ​ករណី​គ្រោះ​ថ្នាក់ អាច​វិវត្ត​ពី​ករណី​ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​អ្នក​ជំងឺ​រលាក​សួត​ខ្លាំង ហើយ​វា​កាន់​ប្រឈម​គ្រោះ​ថ្នាក់ បើ​អ្នក​ជំងឺ​ជា​មនុស្ស​ចាស់ និង​មាន​ស្ថានភាព​សុខភាព​មិន​ល្អ ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ដូចជា ទឹក​នោម​ផ្អែម​ជាដើម។ អ្វី​ដែល​គ្រោះ​ថ្នាក់​បំផុត​នៃ​អ្នក​ជំងឺ​ក្នុង​ដំណាក់​កាល​នេះ​គឺ មេរោគ​ឆ្លងចូល​ទៅ​ក្នុង​ឈាម (Sepsis) ហើយ​បណ្ដាល​ឲ្យ​សរីរាង្គ​ដទៃ​ទៀត​ឈប់​ធ្វើ​ការ។

    សញ្ញាកូវីដ ១៩

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 07, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម