backup og meta

ជប៉ុនប្រកាសផ្តល់ជំនួយវ៉ាក់សាំង AstraZeneca ១លានដូសដល់កម្ពុជា

ជប៉ុនប្រកាសផ្តល់ជំនួយវ៉ាក់សាំង AstraZeneca ១លានដូសដល់កម្ពុជា

ថ្ងៃនេះ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្ដល់​ជំនួយ​វ៉ាក់សាំង AstraZeneca ​ប្រមាណ ១លានដូស​ដល់​កម្ពុជា។ ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ថា ជំនួយ​នេះ​ធ្វើ​ឡើង​ស្រប​តាម​ចំណង​មិត្តភាព​រវាង ជប៉ុន និង​កម្ពុជា និង ដោយ​ផ្អែក​លើ​ស្ថានភាព កូវីដ-១៩ នៅ​កម្ពុជានា​ពេល​បច្ចុប្បន្ន។

ឯក​អគ្គរាជទូតជប៉ុន​ប្រចាំ​កម្ពុជា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ-១៩ ក៏ដូចជា​កាត់​បន្ថយ​ការ​ព្រួយបារម្ភ​មួយ​ចំនួន​របស់​ប្រជាជន​កម្ពុជា។ ប្រឈមមុខ​នឹង​ការ​រីករាលដាល​នៃ​មេរោគ​បំប្លែង​ថ្មីដែល​ពិភពលោក​កំពុង​ជួបប្រទះ​នេះ ការ​ចាក់វ៉ាក់សាំង និង​ការ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល ជាកត្តា​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល និង​ប្រជាជនកម្ពុជា។

វ៉ាក់សាំង​ AstraZeneca ដែល​ត្រូវ​បាន​ផ្ដល់​អាជ្ញាបណ្ណផលិត​ក្នុង​ប្រទេស​ជប៉ុន នឹង​ត្រូវ​ដឹក​ជញ្ជូន​មក​ដល់រាជធានី​ភ្នំពេញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ នៅ​ពេល​ដែល​ការ​រៀបចំ​ភ័ស្តុភារ​ដោយ COVAX Facility បាន​បញ្ចប់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

13/07/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

នៅរដូវភ្ជុំបិណ្ឌនេះ កុំភ្លេចអនុវត្តវិធីបង្ការជំងឺផ្លូវដង្ហើម និងជំងឺឆ្លងផ្សេងៗ

អ្នកជំងឺអេដស៍គួរជៀសវាងអាហារប្រភេទណាខ្លះ ដើម្បីថែទាំសុខភាពឲ្យនៅតែរឹងម៉ាំ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម