backup og meta

ដូសទី១ ចាក់ Sinovac ដូសទី២ អាចចាក់ AstraZeneca បានទេ?

ដូសទី១ ចាក់ Sinovac ដូសទី២ អាចចាក់ AstraZeneca បានទេ?

វ៉ាក់សាំង​កូវីដ-១៩ ដែល​មាន​ការ​ទទួល​ស្គាល់ និង​អនុញ្ញាត​ប្រើប្រាស់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) មាន​ច្រើន​ប្រភេទ ដូចជា Pfizer-BioNTech, Moderna, Jonhson&Jonhson, Astrezeneca Sinopharm ​និង Sinovac។ ខណៈ​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភព​មាន​ការ​អនុញ្ញាត ឬ​សាកល្បង​ឲ្យ​ចាក់​វ៉ាក់សាំង​លាយ​បញ្ចូល​គ្នា ចុះ​សម្រាប់​លក្ខខណ្ឌ​នៅ​ស្រុកខ្មែរ​យើង​វិញ បើ​ដូសទី១ ​ចាក់ Sonivac ដូសទី២ យើងអាច​ចាក់ AstraZeneca បានទេ?

បំភ្លឺ​ចំពោះ​ការ​លើក​ឡើង​ខាង​លើ​នេះ លោកជំទាវ ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល និង​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំងកូវីដ-១៩ ថាមុន​នឹង​ការសម្រេចចិត្ត យើង​ត្រូវ​មាន​ការ​សិក្សា​ស្រាវជ្រាវ ឬ​ភស្តុតាង បែប​វិទ្យាសាស្ត្រ ដែល​ការ​សិក្សា និង​ភស្តុតាង​ទាំងអស់​នោះ​ទាមទារ​ពេល​វេលាយូរ។ លោក​ជំទាវ​ថា កន្លង​មក​នេះ ការ​សិក្សា​លើ​ការ​ចាក់​វ៉ាក់សាំង​លាយ​គ្នា​មាន​ចំនួន​តិចតួច​ណាស់ បែប​នេះ​មិន​ទាន់​យក​មក​ប្រើប្រាស់​ជា​ផ្លូវការ​បាន​នៅ​ឡើយ​ទេ។

ខណៈមកដល់​បច្ចុប្បន្ន​នេះ លោកជំទាវថា អង្គការ​សុខភាព​ពិភព​លោក មិន​ទាន់​ផ្តល់​នូវ​អនុសាសន៍​ឲ្យ​មាន​ការ​ចាក់​លាយ​គ្នា​រវាង​វ៉ាក់សាំង​ប្រភេទ​ខុស​គ្នា​នៅ​ឡើយ ហើយ​ថ្មីៗ​នេះ​ដែរ អង្គការ​សុខភាព​លោក​បាន​ប្រកាស មិន​ឲ្យ​ចាក់​វ៉ាក់សាំង​លាយ​ច្របល់​គ្នា​នេះ​ដែរ។

“បច្ចុប្បន្ន​នេះ​មាន​ប្រទេស​នេះ​ប្រកាស​អ៊ីចេះ ប្រទេស​នោះ​ប្រកាស​អ៊ីចុះ នេះ​ការ​សម្រេច​របស់​ប្រទេស​គេ​ទេ ហើយ​ក៏​ប្រហែល​ជា​គេ​ស្ថិត​ក្នុង​ការ​សាកល្បង​មួយ​ដែរ ព្រោះ​ដោយសារ​អត់​មាន​អី​មក​បង្ហាញ​ឲ្យ​ច្បាស់។ នៅ​ក្នុង​ការ​សាកល្បង មិនទាន់​ដឹង​ពី​ប្រសិទ្ធភាព​ច្បាស់​លាស់​នៅ​ឡើយ​ទេ’។

លោក​ជំទាវ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​រូប​នេះ ស្នើ​ឲ្យ​ពលរដ្ឋ​កុំ​ជ្រួល​ច្របល់ ទោះ​បីជាមាន​ការ​ចាក់​វ៉ាក់សាំង​លាយ​ផ្សេង​គ្នា​នៅ​ប្រទេស​មួយ​ចំនួន​ក្តី ដោយ​សារតែ​នៅ​ប្រទេស​ជឿនលឿន គេ​មាន​អ្នក​វិទ្យាសាស្ត្រ​តាម​ដាន បើ​ការ​ចាក់​នោះ​វិវត្ត ឬ​ប្រឈម​បញ្ហា​ណាមួយ គេ​អាច​ជួយ​ទាន់​ពេល ឬ​មាន​វិធានការ​អ្វី​ផ្សេង។ ដោយ​ឡែក​សម្រាប់​ប្រទេសកម្ពុជា​យើង​វិញ គឺ​ធ្វើ​ទៅ​តាម​ការ​ណែនាំ​របស់​អង្គការ​សុខភាព​ពិភព​លោក ហើយ​អ្វី​ដែល​ជា​បញ្ហា​ចំពោះ​មុខ តើ​ត្រូវ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ ​ឡើង​វិញ​នៅ​ពេល​ណា ឬ​ក៏​ត្រូវ​ចាក់​ដូសទី៣។

ជំទាវ ឱ វណ្ណឌីន
លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

15/07/2021

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ហេតុអីបានជាក្មេងអាយុក្រោម១៨ឆ្នាំ មិនទាន់ទទួលបានវ៉ាក់សាំងកូវីដ-១៩?

ការសិក្សាថ្មី៖ វ៉ាក់សាំងកូវីដ-១៩ ផលិតឡើងពី mRNA អាចបង្កឲ្យរលាកបេះដូង​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 15, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម